ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » កាំកុងត្រូល​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត គ្មាន​ការត្រួតពិនិត្យ​ទំនិញ មានតែ​ការត្រួតពិនិត្យ​លុយ​

កាំកុងត្រូល​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត គ្មាន​ការត្រួតពិនិត្យ​ទំនិញ មានតែ​ការត្រួតពិនិត្យ​លុយ​

​បន្ទាយមានជ័យ​: មន្ត្រី​កាំកុងត្រូល​នៅ​ស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លទ្ធភាព​និង​សមត្ថភាព ខ្លួន​នៅមានកម្រិត​ក្នុងការ​ត្រួតពិនិត្យ និង​ធានា​នូវ​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទំនិញ​ដែល​នាំចូល​ក្នុងប្រទេស និង​ចែកចាយ​ដល់​អ្នកប្រើប្រាស់​។

​ម្ចាស់​​ទំនិញ​,​កម្មករ​អូស​រទេះ​,​អ្នកលក់ដូរ​,​ពលរដ្ឋ​អ្នកប្រើប្រាស់​ទំនិញ​និង​ទាំង​ឧបករណ៍ប្រើប្រាស់​ព្រមទាំង​ម្ហូបអាហារ​គ្រប់មុខ​បាន​ឲ្យ​ដឹងថា​: ទំនិញ​គ្រប់​ប្រភេទ​ដែល​ដឹកជញ្ជូន​តាម​យានយន្ត​ធំ​តូច​និង​មធ្យម តាម​រទេះអូស​ពី​ប្រទេស​ថៃ មក​កម្ពុជា​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ត្រួតពិនិត្យ នៅ​ចំនុច​ក្បែរ​ខ្លោងទ្វារ​ប្រាសាទ​កំពូល ៣ នៃ​បរិវេណ​ច្រក​, ចំនុច​មុខ​ទីស្នាក់ការ​ច្រក កាំកុងត្រូល​និង​ចំនុច​ចល័ត​ដទៃទៀត​។​
​    ​ប៉ុន្តែ​ការត្រួតពិនិត្យ​លើ​គុណភាព​, អនាម័យ​, កាលកំនត់​សុពលភាព​ប្រើប្រាស់​, របៀប​ប្រើប្រាស់ របស់​មន្ត្រី​កាំកុងត្រូល​គឺ​ពឹង​លើ​ដៃ​ភ្នែក ដោយ​តាម​ចំណាំ និង​ពឹង​ដោយ​ដាក់​លុយ​នឹង​មុខ​ជាធំ​។ មន្ត្រី​ដែល​អង្គុយ​ទីនោះ​តាម​ចាប់​ទំនិញ​អោយតែ​គេ​បង់លុយ​អោយ​ខ្លួន ដែល​១​ផ្នែក​តូច​ធ្វើតាម​តួនាទី​ថ្នាក់លើ និង​១​ផ្នែក​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​
ទោះយ៉ាងណា​ក៏​កម្មករ និង​ពលរដ្ឋ​មួយចំនួន​ទទួលស្គាល់ថា​: ទំនិញ​ខូចគុណភាព​, ទំនិញ​ហាមឃាត់​, ទំនិញ​ខុសច្បាប់​,​ទំនិញ​ហួស​កាលកំនត់​ប្រើប្រាស់​គេ​ឃើញ​មន្ត្រី​កាំកុងត្រូល​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​អនាម័យ ខ្លះ​ដែរ​។​
​ប្រភព​បន្តថា​: ការត្រួតពិនិត្យ​របស់​កាំកុងត្រូល​នៅ​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​និង​កន្លែង​ផ្សេងទៀត មួយចំនួន​ក្នុង​គោលដៅ​ទទួលខុសត្រូវ   ចំពោះ​មុខនាទី​ភារកិច្ច​និង​ការណែនាំ​របស់​ថ្នាក់លើ​ព្រមទាំង​គោរព​ច្បាប់​ហើយ​។ ប៉ុន្តែ​១​ផ្នែក​ទៀត​គឺ​ចាំតែ​យកលុយ​លើ​តុ​និង​ក្រោម​តុ​ពី​ម្ចាស់​ទំនិញ​និង​អ្នក​ដឹកជញ្ជូន​។ ជួនកាល​ធ្វើអោយ​ពលរដ្ឋ​ថ្នាំងថ្នាក់​ជាច្រើន​ផងដែរ ។​
​    ​លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​អ្នកយកព័ត៌មាន​ទាក់ទង​ប៉ុន្តែ​មន្ត្រី ប្រាប់ថា​លោក​មិន​នៅ​កន្លែង​។ ព្រឹក​ថ្ងៃទី​១០ កញ្ញា អ្នកយកព័ត៌មាន​បាន​ទូរស័ព្ទ​ចូល​ទូរស័ព្ទ​លេខ ០៩២ ៥០ ៨៨៨៨ តែ​នៅក្រៅ​តំបន់​សេវា​។ បន្ទាប់មក​ទូរស័ព្ទ​ចូល​លេខ ០១២ ៨៨ ៦៦ ៥៥ ទៀត​ដោយមាន​សំលេង នារី​ម្នាក់​ឆ្លើយតប ពេល​យើង​ណែនាំ​ខ្លួន​ថា​ជា​អ្នកយកព័ត៌មាន បែរ​នារី​ម្នាក់​នោះ ថា​លេខ​នេះ ពុំមែន​របស់លោក អ៊ុត សុភាព ទេ​។​
​    ​ទោះជា​យ៉ាងណា​មន្ត្រីក្រោមឱវាទ​លោក​ប្រាប់ថា លេខ​ទូរស័ព្ទ​ខាងលើ ជា​របស់លោក អ៊ុត សុភាព ហើយ​លោក​ពុំ​ឋិ​ន​ត​នៅ​កន្លែងធ្វើការ​ទេ ដោយមាន​បេសកម្ម​ក្រៅ​ខេត្ត​។​
​    ​អនុប្រធាន​សាខា​របស់លោក​ម្នាក់​ស្រង់​សំដី​លោក អ៊ុត សុភាព ដែលថា​: លោក​ពុំ​ចាំបាច់​បំភ្លឺ​អ្វី​ទៀត​ទេ​បើសិនជា​អ្នកកាសែត​ណា​ចង់​សួរ​គឺ​អោយ​សួរ​ទៅ​ថ្នាក់ដឹកនាំ​គេ​នៅ​ភ្នំពេញ​ចុះ ចំណែក​ក្រុម​គេ​គ្រាន់តែ​ជា​អ្នក​អនុវត្តតាម​តែប៉ុណ្ណោះ​៕ ​ដោយ​៖ នី នឿន​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya