ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ឡោមព័ទ្ធ​រាល់​ទីតាំង សង្ស័យ​រក្សាទុក​នូវ​ឈើ​ល្មើសច្បាប់ ​

ប៉ូលិស​បង្ក្រាប​ឡោមព័ទ្ធ​រាល់​ទីតាំង សង្ស័យ​រក្សាទុក​នូវ​ឈើ​ល្មើសច្បាប់ ​

ក្រចេះ​៖ យ៉ាងតិច​ទីតាំង​ស្តុក​ឈើ​ចំនួន​២ នៅក្នុង​ឃុំ​ដា ស្រុង​មេមត់ ខេត្ត​ត្បូងឃ្មុំ​របស់​ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា លឹម ប៊ុន​ណា ហៅ​ខ្នា ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ចុះ​ឡោម​ព័ទ្ធ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៦ ។
​ទីតាំង​ឃ្លាំង​ឈើ​របស់​ឧកញ៉ា សឹង សំអុល ត្រូវ​ព្រះរាជអាជ្ញា ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ និង​មាន​ការចូលរួម​ផងដែរ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ការឆែកឆេរ​នេះ​ត្រូវបាន​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថា មាន​ប៉េសេ​ត្រឹមត្រូវ ហើយក៏​បាន​ត្រឡប់​ទៅកាន់​ទីតាំង​ឃ្លាំង​ឧកញ៉ា​លឹម ប៊ុន​ណា ហៅ​ខ្នា ដើម្បី​បន្ត​ឆែកឆេរ ប៉ុន្តែ​ដោយ​ផុត​ម៉ោង​រដ្ឋបាល​ក្នុង​ការឆែកឆេរ លោក​ហៀ​ង សុ​ភក្ត្រ​ព្រះរាជអាជ្ញា​ក៏​បាន​តម្រូវ​ឲ្យ​សមត្ថកិច្ចក​ង​រាជ​អាវុធហត្ថ​ខេត្ត​ឡោមព័ទ្ធ​យាមកាម​ខាងក្រៅ​ដើម្បី​បន្ត​នីតិវិធី​ក្នុង​ការឆែកឆេរ​ទីតាំង​របស់​ឧកញ៉ា លឹម ប៊ុន​ណា បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦ ។
​ដោយឡែក កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មួយ​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ក៏​បាន​ចុះ​ទៅ​ឡោមព័ទ្ធ​ទី​តាំង​លាក់​ឈើ​ដ៏​ធំ​នៅ​ចំណុច​អូរ​គគី ឃុំ​រលួស​ស្រែ​ចេស ស្រុក​សំបូរ ខេត្ត​ក្រចេះ ។
​បើ​តាម​សេចក្តីរាយការណ៍​ពី​កម្លាំង​នៅ​ទីនោះ​បញ្ជាក់ថា ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មាន​ប្រភេទ​សុ​ក្រំ អាចេ​ឡាំង និង​មួយចំនួនធំ​ទៀត​ជា​ឈើ​ហ៊ុប ជា​ឈើ​របស់​ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ហៅ​ឧកញ៉ា​ថៃ បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ឈ្មួញ ដឹកជញ្ជូន​តាម​គោយន្ត ចេញពី​តំបន់​ស្រុក​កោះ​ញែក យក​មក​រក្សាទុក​នៅ​ទីនេះ ។
​លោក​ឧត្តមសេនីយ៍ត្រី សាន ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​បាន​ដឹកនាំ​កម្លាំង​ទៅ​យាមកាម​នៅ​ទីនោះ​អស់​ពេញ​មួយ​យប់ និង​បន្ត​ឡោម​ព័ទ្ធ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦ រង់ចាំ​បញ្ជា និង​បំពេញ​នីតិវិធី ។
​គួរ​រំលឹក​ផងដែរ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងនោះ ប្រការ​១ ត្រូវបាន​បង្កើត​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​មាន​សមាសភាព​ដូចខាងក្រោម​៖
១ នាយ​ឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន លោក ឧត្តមសេនីយ៍ឯក ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​ការពារ​ព្រំដែន ជា​អនុប្រធាន និង​មាន​អភិបាលខេត្ត​៦​រូប ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​លោក​ផៃ ប៊ុន​ឈឿន តំណាង​ក្រសួង​បរិស្ថាន ជា​សមាជិក ៕
12509309_460159607502468_997422236366409321_n 12540893_460159524169143_8129397204864523030_n 12573872_460159594169136_1284048162212686349_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya