ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្លងដែន ប្រទះ​ឃើញ​ឡាន​យី​ឌុប​និង​ឡាន​កែច្នៃ​ ​

បង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្លងដែន ប្រទះ​ឃើញ​ឡាន​យី​ឌុប​និង​ឡាន​កែច្នៃ​ ​

ខេត្ត​មណ្ឌល​គី​រី​៖ បន្ទាប់ពី​សម្តេច​តេជោ​សែន បាន​ប្រកាស​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ឆ្លងដែន នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​មាន​ទាំង​បង្កើត​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ផង​នោះ កាល​ពី​យប់មិញ​នេះ ពោល​គឺ​ចាប់តាំងពី​ម៉ោង​៤​ល្ងាច រហូតដល់​៥​ព្រឹក គេ​ឃើញ​រថយន្ត​យ៊ី​ឌុប រថយន្ត​ច្នៃ រថយន្ត​ប៉ា​កុង ដែល​គេ​ប្រើ​សម្រាប់​ការដឹកជញ្ជូន​ឈើ​រាប់រយ រាប់ពាន់​គ្រឿង បាន​សម្រុក​ចាកចេញ​ពី​តំបន់ភ្នំ​ព្រេច​ខេត្ត​មណ្ឌលគិរី ឆ្លង​ចូល​មក​កាន់​ខេត្ត​ក្រចេះ​។ រថយន្ត​រាប់​រយ​គ្រឿង បើក​បន្តកន្ទុយ​មិន​ដាច់​មួយ​យប់​ទល់​ភ្លឺ បង្ក​ជា​សំឡេង​កងរំពង ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ក្នុង​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​ក្រចេះ នាំគ្នា​ភ័យ​ស្លន់ស្លោ និង​សួរ​ត​គ្នា ដោយ​ស្មាន​តែ​កើត​មាន​សង្គ្រាមលោកលើកទី​២​ជាថ្មី​ម្តងទៀត​។ តែបើ​តាមពិតទៅ រថយន្ត​ធុន​ធំៗ​រាប់រយ រាប់ពាន់​គ្រឿង​ទាំងនោះ គឺ​បាន​បើក​ចាកចេញ​ពី​ក្រុមហ៊ុន​ដាយ​ណា​ម ដែល​គេ​ដឹងថា ជា​ក្រុមហ៊ុន​ព្រៃ​សម្បទាន​របស់​ឧកញ៉ា ខ្នា និង​ក្រុមហ៊ុន​ម៉ាស់​ស្ទើ​ខេ​សាន់ របស់​ឧកញ៉ា សឹង សំអុល ៕ ឌឹ​ម សឿន​
12539934_1669930876583306_249121067_n 12575992_1669930859916641_848663776_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya