ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរ​កាច់​សោ​រក​ម៉ូតូ​បាន​ហើយ​រត់​មិន​រួច សមត្ថកិច្ច​ចាប់បាន​ភ្លាមៗ​ ​

ចោរ​កាច់​សោ​រក​ម៉ូតូ​បាន​ហើយ​រត់​មិន​រួច សមត្ថកិច្ច​ចាប់បាន​ភ្លាមៗ​ ​

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​សហកា​រណ៍​ដេញ​ចាប់​និង​ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​បាន​សំរេច​ទៅ​ហើយ​តែ​រត់​មិន​រួច​។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥​មករា​២០១៦​នៅក្នុង​បរិវេន​ហ្គ្រេ​ន​ភ្នំពេញ​ភូមិ​អន្លង់​ក្ងាន​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​
​ជនសង្ស័យ​ទី​១​ឈ្មោះ​សា​ឡេះ កៃ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់​នៅផ្ទះ​លេខ​១១៦៥​ផ្លូវជាតិ​លេខ​៥​សង្កាត់​ច្រាំង​ចំ​រះ​១​ខណ្ឌ​ឫស្សីកែវ​។​
​ជនសង្ស័យ​ទី​២ ឈ្មោះ​យូរ សុខ អាយុ​២៤​ឆ្នាំ​មុខរបរ​​កម្មករ​ផែ​ត្រី​ស្នាក់នៅ​ភូមិ​២​សង្កាត់​ច្រាំង​ចំ​រះ​១​ខណ្ឌ​ឫស្សីកែវ​។​
​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ភឿន រតនា អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​ថែរ​សួន​នៅក្នុង​ហ្គ្រែ​ន​​ភ្នំពេញ​ស្នាក់នៅ​ភូមិ​ឃ្មួញ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​
​តាម​ការ​អោយ​ដឹង​ពី​ម្ចាស់​ម៉ូតូ​បាន​និយាយថា​កាលពី​ម៉ោង​១១​និង​០០​នាទី​ថ្ងៃ​ទី​១៤​មករា​២០១៥​ខ​ណះ​ដែល​ខ្លួន​យក​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​ស្រាប់តែ​បាត់​កូនសោរ​លុះដល់​ថ្ងៃកើតហេតុ​គាត​បាន​យក​សោ​សាគួ​ចាក់ជិះ​មក​ធ្វើការ​ដោយ​ទុក​ម៉ូតូ​នៅ​ក្នុង​រោង​កម្មក​។​
​ម៉ូតូ​របស់​គាត់​ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១៦​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL-5144
​ប្រភព​បាន​បន្តទៀតថា​រហូត​ដល់​ថ្ងៃ​កើតហេតុ​គាត់​បាន​ឃើញ​ជនសង្ស័យ​ឈ្មោះ​យូរ សុខ ជិះ​ម៉ូតូ​​របស់​ខ្លួន​ចេញពី​រោង​កម្មក​រខណះ​នោះ​ខ្លួនក៍​ស្រែកចោរៗ​ហើយ​បាន​ភ្ញាក់ផ្អើរ​ដល់​កម្មករ​នៅ​ទីនោះ​ជួយ​ដេញ​និង​ចាប់បាន​នៅ​ផ្លូវ​៥៩៨​ក្នុង​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឫស្សីកែវ​តែម្តង​និង​នាំយក​ទៅ​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍​ស្វាយប៉ាក​ស្រាប់តែ​ជនសង្ស័យ​បាន​ប្រាប់​ថា​បក្សពួក​របស់​ខ្លួន​ឈ្មោះ​កៃ ជា​អ្នក​អោយ​កូនសោរ​ម៉ូតូ​មក​ខ្លួន​ដោយ​ប្រាប់ថា​អោយ​ជិះ​ម៉ូតូ​ខាងលើ​យក​មក​ទុក​នៅ​ផ្ទះ​ប៉ុណ្ណោះ​ក្រោយពី​ខ្លួន​មិនដឹង​អ្វី​ទាំង​អស់​៕

12509344_459993270852435_1967178249914462594_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya