ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ទាំងសងខាង ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ទាំងសងខាង ​

ខេត្ត​ស្វាយរៀង​៖ បុរស​២​នាក់​បាន​រងរបួស​បែ​ក​ក្បាល​ហូ​ឈាម​ពេញ​ផ្ទៃមុខ​សន្លប់​ស្ដូកស្ដឹង​និង​កន្លែង​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​យប់​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ​២០១៦​ស្ថិត លើ​ផ្លូវជាតិ​លេខ​១​ចំណុច​ភូមិ​តា​ប៉​ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​។​
​តាម​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ស្រុក​ស្វាយជ្រំ​បាន​អោយដឹងថា​អ្នកបើកបរ​ម៉ូតូ​បង្កហេតុ​មានឈ្មោះ​នាង សំអុល អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ត្របែក​ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ​ដោយ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១៦​ពាក់​ស្លាក​លេខ​ស្វាយរៀង​១F៥៥៤៤​ខូចខាត​យ៉ាង​ដំណំ​។​
​រីឯ​ភាគី​រងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដឹក​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​នៅ​ឡើយ​ដោយ​គេ​ដឹង​ថា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៏​ខ្មៅ​សេរី​២០១២​ពាក់​ស្លាក​លេខ​ស្វាយរៀង​១B៣១៧២​។​
​តាម​សាក្សី​បានអោយដឹង​ថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​សេរី​២០១៦​ពណ៌​ខ្មៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ហើយក៏​បាន​បត់​ឆ្វេង​ខ្វះ​ការ​ប្រុងប្រយត្ន័​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​សេរី​២០១២​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​ដួល​រណូករណែល​ទាំង​ម៉ូតូ​និង​មនុស្ស​សន្លប់​ស្ដូកស្ដឹង​តែម្ដង​។​
​ក្រោយមក​សមត្ថកិច្ច​នគ​របាល​ក៏បាន​អន្តាគ​មន៍​ដឹក​ភាគី​ទាំងសងខាង​ទៅកាន់​មន្ទី​ពេទ្យ​ព្រមទាំង​ធ្វើការ​វាស់វែង​និង​យក​វត្ថុតាង​ម៉ូតូ​ទាំង​២​គ្រឿង​អូស​មកកាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយជ្រំ ចាត់ការ​តាមច្បាប់​៕
1918914_1551615191828787_8220216348243193995_n 12439073_1551615185162121_2425758826919117192_n 12552756_1551615215162118_28863820844960203_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya