ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គ្រាន់​តែ​រឿង​យក​ជើងឆ័​ត្រដាក់​មុខកន្លែង​យាម​រហូត​ដល់​ប្រើ​អំពើ​លើ​សន្តិសុខ​ដូចគ្នា បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ម្នាក់​ទៀត​ជាប់​ខ្នោះដៃ​ ​

គ្រាន់​តែ​រឿង​យក​ជើងឆ័​ត្រដាក់​មុខកន្លែង​យាម​រហូត​ដល់​ប្រើ​អំពើ​លើ​សន្តិសុខ​ដូចគ្នា បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ម្នាក់​ទៀត​ជាប់​ខ្នោះដៃ​ ​

ភ្នំពេញ​៖​ដោយសារតែ​ខ្វះ​ការ​យប់​យល់​អធ្យាស្រ័យ​គ្នា បាន​ធ្វើ​ឲ្យ​បុរស​ជា​សន្តិសុខ​ម្នាក់​របួសធ្ងន់​និង​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ម្នាក់​ទៀត​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ត៍ច​តុមុខ​ឃាត់ខ្លួន បន្ទាប់ពី​បុរស​ជា​ជនដៃដល់​បាន​ប្រើ​អំពើហឹង្សា​ទៅលើ​បុរស​ដែល​ជា​សន្តិសុខ​រងគ្រោះ​បណ្ដ​ល​ឲ្យ​សន្លប់​ស្ដូកស្ដឹង ហើយ​ព្យាយាម​គេចខ្លួន​បាន​តែ​១​ថ្ងៃ​ជា​ខ្នោះដៃ​សមត្ថកិច្ច​តែម្តង ។​
​ករណី​ឃាត់ខ្លួន​ជនដៃដល់​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមហ៊ុន​(​ម៉ាកឃ៍​ហ្ស​ប​)​ទីតាំង​លេខ​៩៩​ផ្លូវ​ព្រះសីហនុ​ភូមិ​ទី​៧​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​ជនដៃដល់​ឈ្មោះ​ម៉ឹង ណារិន ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​យីហោ​(SS)​ស្នាក់​នៅផ្ទះ​លេខ​៧៣​ផ្លូវជាតិ​លេខ​៥​សង្កាត់​ព្រែក​ព្នៅ ។ រីឯ​ជនរងគ្រោះ​ឈ្មោះ​ណាំ យូ​ថេង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​(AGS) (​រងរបួស​ធ្ងន់​ត្រង់​ក្បាលពំ​ុ​ទាន់​ដឹង​ខ្លួន​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​) ។​
​តាម​ប្រភព​ព័ត៍មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​០៦​ព្រឹក​ជនរងគ្រោះ​និង​ជនសង្ស័យ​ជា​សន្តិសុខ ហើយ​កំពុងតែ​ឈរ​យាម​ជិត​គ្នា​នៅ​មុខ​ក្រុមហ៊ុន​រៀងៗ​ខ្លួន ស្រាប់តែ​ពេលនោះ​ជនដៃដល់​បាន​យក​ដុំថ្ម​ជើងឆ័​ត្រមក​ទំ​លាក់ខ្លាំង​នៅ​ខាង​មុខ​ក្រុមហ៊ុន​ដែល​ជនរងគ្រោះ​កំពុង​ឈរ​យាម ដោយ​ឃើញ​ដូច្នេះ​ជនរងគ្រោះ​ក៏​បាន​និយាយថា​ទំលាក់​ខ្លាំងៗ ពេល​និយាយ​ចប់​ហើយ​នោះ ស្រាប់តែ​ជនដៃដល់​បាន​ស្ទុះ​មក​វាយ​ជនរងគ្រោះ​ទាំង​កំរោល​តែ​ម្តង​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​របួសធ្ងន់​សន្លប់​ឈឹង ដោយ​ឃើញ​ដូច្នេះ​ជនដៃដល់​ក៏​បាន​គេចខ្លួន​បាត់​តែ​ម្តង​។ ចំណែក​ឯ​ជនរងគ្រោះ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​នេះ ដឹក​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែល រួចមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​ជន​ដៃដល់​នោះ​យក​មក​ដាក់ទោស​តាមច្បាប់​ផង​ដែរ ។​
​ក្រោយពេល​កើតហេតុ បន្ទាប់ពី​មាន​អំពើហឹង្សា​នេះ​កើតឡើង​រួច​ហើយ​នោះ​និង​យោង​តាម​ពាក្យបណ្ដឹង​របស់​ប្រពន្ធ​ជនរងគ្រោះ ទើប​កម្លាំង​នគរបាល​ប៉ុស្ត៍ច​តុមុខ​ធ្វើការ​ស្រាវជ្រាវ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនដៃដល់​រូប​នេះ​បាន​យក​មក​ចាត់ការ​តាម​និតិ​វិធី ៕
1909897_1551599998496973_6181612509021493542_n 12509825_1551599985163641_1903781902239593771_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya