ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បបួល​ផឹកស៊ី​ជុំគ្នា ៣​នាក់ ទាស់​សំដី ២​នាក់ ព្រួត​កាប់​របួសធ្ងន់ ​

បបួល​ផឹកស៊ី​ជុំគ្នា ៣​នាក់ ទាស់​សំដី ២​នាក់ ព្រួត​កាប់​របួសធ្ងន់ ​

កំពង់ចាម​៖ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ នេះ បុរស​បីនាក់ អង្គុយ​ផឹកស៊ី​ជុំគ្នា ដល់​ស្រវឹង​ទាស់សំដី​គ្នា ពីរ​នាក់​នាំគ្នា​ព្រួត​វាយ និង​កាប់​បណ្តាលឱ្យ ម្នាក់​ទៀត​របួសធ្ងន់  រួច​នាំគ្នា​រត់គេចខ្លួន​អស់ ស្ថិតនៅ​ភូមិ​លេខ​២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​
​មុនពេល​កើតហេតុ ឈ្មោះ រុន សួស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្មោះ មឿន កុសល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រួម​ជាមួយ​ជនរងគ្រោះ ឈ្មោះ រស់ ប៊ុនធឿន ហៅ​ហ៊ុយ អាយុ​២៨​ឆ្នាំ បាន​នាំគ្នា​ផឹក​សី​ុ​ជាមួយគ្នា​។ លុះ​ផឹក​រហូត​ដល់​ស្រវឹង​រៀងៗ​ខ្លួន ពួកគេ​បាន​និយាយ​គង​ពាក្យ​សម្តី​គ្នា ទើប​ធ្វើឲ្យ​ឈ្មោះ រុន សួស និង​ឈ្មោះ មឿន កុសល បាន​យក​កាំបិត​កាប់​ទៅលើ ឈ្មោះ រស់ ប៊ុនធឿន ត្រ​រូ​វរ​បួស​៤​ន្លែ​ង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ ។​
​ដោយឡែក ជនបង្ក​ទាំង​ពីរ​នាក់ ក្រោយពី​បាន​កាប់​ជនរងគ្រោះ​បណ្តាលឱ្យ​របួសធ្ងន់​រួច​មក ក៏​បាន​នាំគ្នា​រត់​គេចខ្លួន អស់ ហើយ​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល ស្រុក​ចំការលើ កំពុង​តាម​ស្រាវជ្រាវ រក​ចាប់ខ្លួន​ជនល្មើស​ទាំង​ពីរ​នាក់​នេះ យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

V-0277 V-0278 V-0279

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya