ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុម​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​លួច​កាត់​សោរ​របង យក​ម៉ូតូ​២​គ្រឿង ​

ក្រុម​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​លួច​កាត់​សោរ​របង យក​ម៉ូតូ​២​គ្រឿង ​

ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​ក្រុមចោរ​កាត់​សោរ​របង​លួច​យក​ម៉ូតូ​២​គ្រឿង​គេចខ្លួន​ដោយ​សុវត្ថិភាព​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​ឡើយ​ប​បង្ករ​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែ​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​១០៥ ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងលិច​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​
​ជនរងគ្រោះ​ទី​១​មានឈ្មោះ ងោ ឡុង ភេទ​ប្រុស​អាយុ​២៤​ឆ្នា មុខរបរ​និស្សិត ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ មាន​ស្រុកំណើត​ភូមិ​អន្លង់​ជ្រៃ ឃុំ​ច្បា​អំពៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ចាម និង​ទី​២​ឈ្មោះ ឌូ វ៉ាន់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត​ស្នាក់​ផ្ទះជួល​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត ភូមិ​ព្រៃភ្ជំ ឃុំ​បានៀ​វ ស្រុក​ឈូក ខេត្ត​កំពត​។​
​តាម​សំដី​របស់​ជនរងគ្រោះ​ឈ្មោះ ងោ ឡុង​បាន​អោយដឹងថា ម៉ូតូ​គាត់​ដែល​បាត់​នោះ​ម៉ាក​ហុង​ដាសរ​១២៥​សេរី​ឆ្នាំ​២០១៤​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1A.6862 និង ឈ្មោះ ឌូ វ៉ាន់​បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១២​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL.4170 ។ ម្ចាស់​ម៉ូតូ​ទាំង​២​បានអោយដឹង​ទៀត​ថា​នៅ​មុនពេល​កើតហេតុ​រូប​គាត់​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​បរិវេន​ផ្ទះជួល​ដោយ​ចាក់សោរ​ត្រឹមត្រូវ​ហើ​ម្ចាស់​ផ្ទះជួល​បាន​ចាក់សោរ​ទ្វារ​បន្ទាប់​ត្រឹមត្រូវ​ដូច​ស័ព​ដង​លុះដល់​ម៉ោង​កើតហេតុ​ម្ចាស់​ម៉ូតូ​ភ្ញាក់ឡើង​ទើប​ឆោ​រឡោ​ថា​បាត់​ម៉ូតូ​អស់​២​គ្រឿង​តែ​ម្តង​នៅពេល​នោះ​ទាំ​ម្ចាស់​ជួល​និង​ម្ចាស់​ម៉ូតូ​បាន​នាំគ្នា​មើល​តែ​ក្រុមចោរ​បាន​បន្សល់ទុ​នូវ​ច្រវ៉ា​ក់​ដែល​ពួកគេ​តាក់​តែប៉ុន្នោះ​។ លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​បាន​ត្រឹមតែ​នាំគ្នា​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​។​
​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​នៅ​ទឹកដី​សង្កាត់​ទឹកថ្លា​ដែល​តែងតែ​កើតមាន​បទល្មើស​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ហើយ​បទល្មើស​ច្រើន​ទៀត​ដូច​ជា​ចោរឆក់​និង​ប្លន់​ក៍​កើតមាន​ច្រើន​ដែរ​នា​ពេលកន្លងមក​។​
​ទាំងនេះហើយ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​បាន​លើក​ជា​សំនួរ​ថា​តើ​ភូមិ​សង្កាត់​មាន​សុ​វត្ថ​ភាព​ទាំ​៩​ចំណុច​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​នោះ​នៅឯណា​?​។​
​ហើយ​ពួកគាត់​ក៏​បាន​សំណូមពរ​ដល់ លោក សុខ សុផល មេ​ប៉ុស្តិ៍​ទឹកថ្លា​ជួយ​យកចិត្តទុកដាក់​បង្ក្រាប​នៅ​បទល្មើស​ទាំងនេះ​ផង​។ ជាពិសេស​លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង​សូម​លោក​ជួយ​ពិនិត្យមើល​កូនចៅ​ក្រោម​ឱវាទ​ផង​ព្រោះ​បទល្មើស​កើតមាន​ច្រើន​ណាស់​គ្រាន់​តែ​មួយ​យប់​ពលរដ្ឋ​បាត់​ម៉ូតូ​ដល់​ទៅ​២​គ្រឿង​ឯណោះ​៕

12540827_459831017535327_6405769032434949992_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya