ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៣​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៣​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី ១៥​ខែ​០១​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧​និង​០៥​នាទី នៅ​ចំណុច​ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល​។​
​ជនសង្ស័យ​០៣​នាក់ (​ឃាត់ខ្លួន​) ៖
១-​ឈ្មោះ​សុខ ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​ត្រូវជា​ប្តី​របស់​ឈ្មោះ​កែវ ស្រី​លីន​)​។​
២-​ឈ្មោះ កែវ ស្រី​លីន ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​ត្រូវជា​ប្រពន្ធ​ឈ្មោះ​សុខ ដា​) មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ជាមួយគ្នា​(​ជា​អ្នក​ចែកចាយ​)​។​
៣-​ឈ្មោះ អ៊ុក ទូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។​មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល​(​ជា​អ្នកទទួល​ទិញ​ដើម្បី​ប្រើប្រាស់​)​។​
វត្ថុតាង​ចាប់យក ៖  ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​តូច ។​
​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្ពប បាន​ល្បាត​ចំណុច​ផ្លូវ​ជាតិ​លេខ​១១០(​ខាងកើត​ទន្លេ​បាសាក់​) ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ​កែវ ស្រី​លីន​កំពុង​ចែកចាយ​គ្រឿងញៀន​ប្រភេទ​
​ម៉ា​ទឹកកក​ឲ្យទៅ​ឈ្មោះ​អ៊ុក ទូច បាន​ធ្វើ​ការត្រួតពិនិត្យ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ០១​កញ្ចប់​តូច​បិទ​ជាប់​នឹង​លុយ​ប្រភេទ​ក្រដាស់​១០០​រៀល​នៅ​លើ​ដី​ក្រោម​បាទជើង របស់​ឈ្មោះ​អ៊ុក ទូច ប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២ រួម​ទាំង​វត្ថុតាង​បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្ពប​ដើម្បី​បន្ត​ចាត់ការ​​តាម​នីតិវិធី​។​
​ជនសង្ស័យ​ឈ្មោះ​កែវ ស្រី​លីន បាន​សារភាព​ថា​ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ​ឡា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង តម្លៃ​១៥០.០០០​រៀល​នៅ​ថ្ងៃទី​១៤.០១.២០១៦ វេលា​ម៉ោង​១៧.៣០​នាទី​រួច​យក​គ្រឿងញៀន​នេះ​ប្រគល់ឲ្យ​ឈ្មោះ​សុខ ដា​ដើម្បី​បំបែក​ច្រក​បាន​០៦​កញ្ចប់​តូច​រួច​លក់​ឲ្យគេ​មិន​ស្គាល់​ឈ្មោះអ​ស់​ចំនួន​០៥​កញ្ចប់​តូច តម្លៃ​មួយ​កញ្ចប់​១០​ដុល្លា​នៅសល់​មួយ​កញ្ចប់​តូច​នេះ​លក់​ឲ្យឈ្មោះ​អ៊ុក ទូច​។ ក្រោយពេល​ស្រាវជ្រាវ​បាន​បន្ត​ឃាត់ខ្លួន​ឈ្មោះ​សុខ ដា​. ឈ្មោះ​សុខ ដា បាន​សារភាព​ថា​ខ្លួន​ឲ្យ​ប្រពន្ធ​ឈ្មោះ​កែវ ស្រី​លីន ទៅ​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ​ឡា ភេទ​ប្រុស នៅ​ភូមិ​តា​លន់ ឃុំ​តា​លន់​ដើម្បី​ចែកចាយ ពិតប្រាកដ​មែន​៕
1934284_1959053760986301_694253486429186990_n 12439033_1959053710986306_4385012758395959386_n 12573102_1959053777652966_2308845994900624294_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya