ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​និង​គោយន្ត​បុក​គ្នា បណ្តាលឲ្យ​ដាច់​ជា​ពីរ​ ​

ឡាន​និង​គោយន្ត​បុក​គ្នា បណ្តាលឲ្យ​ដាច់​ជា​ពីរ​ ​

បាត់ដំបង​៖​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦​វេលា​ម៉ោង​១៥​និង​០០​នាទី​មាន​ករណី​
​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ទំនើប​និង​គោយន្ត​ដឹក​ស្រូវ​បណ្តាល​អោយ​គោយន្ត​ដាច់​ជា​ពី​កំណាត់​។​ហេតុការណ៍​នេះ​បាន​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​​ភូមិ​ជ្រោយ​ស្តៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
​ប្រភព​បាន​អោយដឹងថា​រថយន្ត​ទំនើប​ម៉ាក​បា​ឡែន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​
2AA-7591​បើកបរ​ជា​គ្រួសារ​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​ក្នុងទិសដៅ​
​ពី​ត្បូង​ទៅ​ជើង​ចំណែក​គោយន្ត​ដឹកស្រូវ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ
​ស៊ិន សាក់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​
​ខាងលើ​ក៏​ស្រាប់តែ​រថយន្ត​បុក​គោយន្ត​បណ្តាលអោយ​ដាច់​ជា​ពីរ​កំណាត់​ចំ​កណ្តាល​
​ទ្រូងផ្លូវ​។​
​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បណ្តាល​អោយ​ជនរងគ្រោះ​ណា​ម្នាក់​រងរបួស​ឡើយ​ពីព្រោះ​តៃកុង​គោយន្ត​បាន​លោត​ចុះ​ពីលើ​គោយន្ត​របស់ខ្លួន​យ៉ាង​រហ័ស​ដើម្បី​គេច​ពី​ណ្តៅ​មរណះ​ទាំង​ភាពរន្ធត់​ស្ទើ​តែ​មិន​គួរអោយ​ជឿ​។​ក្រោយពេល​កើតហេតុ​កំលាំង​នគរបាល​ស្រុក​ថ្មគោល​បាន​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​ចំណែក​ភាគី​ទាំង​ពីរ​ព្យាយាម​ដោះស្រាយ​ជាមួយ​គ្នា​ដោយ​សន្តិវិធី​៕
1935496_526902300803560_8929434013977968381_n 12439333_526902294136894_8365679521693487936_n 12540726_526902304136893_4611957991724997754_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya