ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើក​ម៉ូតូ​ទៅ​បុក​ឡាន បណ្តាលឲ្យ​រងរបួ​សបា​ក់​ជើងឆ្វេង​ ​

យុវជន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើក​ម៉ូតូ​ទៅ​បុក​ឡាន បណ្តាលឲ្យ​រងរបួ​សបា​ក់​ជើងឆ្វេង​ ​

ស្វាយរៀង​៖ យុវជន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បាន​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន​ស្ថិតក្នុង ភូមិ ស្រះ​វង្ស សង្កាត់​ក្រុង ស្វាយរៀង​។​
​បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយរៀង​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ យ៉ាន់ រតនា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ ចំបក់​គុយ ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ចំណែកឯ​អ្នកបើក​រថយន្ត​ហា​យឡេន​ឌ័​រ​ក្រោយ​ពី​បង្កហេតុ​មិនបា​ន​ឈប់​នោះទេ​គឺ​បន្ត​បើក​គេចខ្លួន​បាត់​ស្រមោល​ទុក​ឲ្យ​ជនរងគ្រោះ​នៅ​ដេក​ស្ដូកស្ដឹង​តែម្នាក់ឯង​។​
​បើ​តាម​ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហា​យឡេន​ឌ័​រ មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិច​ទៅ​កើត លុះ​មកដល់​ផ្លូវ​បែក​ជា​បួន​ឆ្លងផ្លូវ​ជិត​ផុត​ហើយ​ស្រាប់​យុវជន​ម្នាក់​បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌ ខ្មៅ ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ស្វាយរៀង​១E០០៤១ ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ពី​ជើង​ទៅ​ត្បូង​ហើយ​សង្ស័យ​ស្រវឹងស្រា​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ចំ​ខាងក្រោយ​រថយន្ត​ហា​យឡេន​ឌ័​រ​បណ្តាល​ឲ្យ​បោក​ខ្ទប់​នឹង​រថយន្ត បាក់ជើង បែក​មុខ ហូរ​ឈាម​គួរឲ្យ​ញាក់សាច់​៕
12376394_459597580892004_5522243845717480796_n 12510327_459597654225330_8824301884319743095_n 12549122_459597537558675_6851293654811048759_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya