ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះ​តួច​ចិត្ត​នឹង​ខ្លួនឯង​គ្មាន​លុយ​ព្យាល​បាល​ជំងឺ​ ​

បុរស​ម្នាក់​សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះ​តួច​ចិត្ត​នឹង​ខ្លួនឯង​គ្មាន​លុយ​ព្យាល​បាល​ជំងឺ​ ​

កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ឯង​ដោយ​ចងក​ទៅ​នឹង​ធ្នឹម​ផ្ទះ ព្រោះតែ​តូចចិត្ត​នឹង​ជីវិត​ដែល​មាន​ជំងឺ​ប្រចាំកាយ ពុំមាន​លទ្ធភាព​ព្យាបាល​ជំងឺ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦​នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​ឈ្មោះ​យ៉ស់ សារ៉ន អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ ។ បុរស​នេះ​មាន​ជំងឺ​ប្រចាំកាយ ដែល​ជា​ជំងឺ សៃ​ប្រសាទ ។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា នៅ​មុនពេល​កើតហេតុ នៅផ្ទះ​ម្នាក់ឯង ចំណែកឯ​ប្រពន្ធ​និង​កូន​បាន​ទៅ​ស៊ីឈ្នួល​ច្រួច​សណ្តែក​អោយ​គេ​បាត់​អស់ពី​ផ្ទះ ។ ដោយសារ​តែ​ខ្វល់​ពី​ជំងឺ និង តួច​ចិត្តនឹង​ជី​ត​វិត​ក្រីក្រ ឃើញ​អង្គុយ​សញ្ជក់សញ្ជឹង​ម្នាក់ឯង រហូត​គិត​ខ្លី​យក​ខ្សែ​ចងក​នឹង​ធ្នឹម​ផ្ទះ ដោយ​ពុំ​មាន​អ្នកណា​ដឹង​រហូតដល់​ស្លាប់​តែ​ម្តង ។​
​ប្រភព​បាន​អោយដឹងថា លុះដល់​វេលា​កើតហេតុ ប្អូនថ្លៃ​បាន​ដើរមក​ផ្ទះ​បុរស​នេះ ក៍​ប្រទះឃើញ​សព​បុរស​នេះ​បាន​ចងក​ស្លាប់បាត់​ទៅ​ហើយ និង​បាន​ហៅ​អ្នកស្រុក​អោយមក​ជួយ​មើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​ចុះ​មក​ពិនិត្យ​សាកសព ។​
​ក្រោយពី​ពិនិត្យ​សាកសព សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋានថា បុរស​រូប​នេះ​ពិតជា​ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​ឃាតកម្ម​នោះទេ ។ ក្រោយពី​ពិនិត្យ​សាកសព​រួចរាល់​សមត្ថ​កិច្ច​បាន​ប្រគល់​សព​អោយ​ក្រុមគ្រួសារ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
1507759_459599604225135_6273984208176311799_n 12552766_459599590891803_7876445058523721887_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya