ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បបួល​នាង​ទៅ​ដើរលេង និង​ចូល​ផ្ទះសំណាក់​ជា​ថ្នូរ​នឹង​លុយ​២០០​ដុល្លារ ព្រឹក​ឡើង​បាត់​លុយ និង​សំភារៈ ខាង​ស្រី​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

បបួល​នាង​ទៅ​ដើរលេង និង​ចូល​ផ្ទះសំណាក់​ជា​ថ្នូរ​នឹង​លុយ​២០០​ដុល្លារ ព្រឹក​ឡើង​បាត់​លុយ និង​សំភារៈ ខាង​ស្រី​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

​ភ្នំពេញ ៖​កម្លាំង​អាវុធហត្ថ ខណ្ឌ​៧​មករា បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​នារី​ម្នាក់ ថា​បានដាក់​ថ្នាំ​សណ្តំ យកទៅ​រំលោភ សេពសន្ថវៈ នៅផ្ទះ​សំណាក់ រហូត​បានសម្រេច រួច​ថែមទាំង​លួ​យ​យកប្រាក់ និង​គ្រឿងអលង្ការ​មួយចំនួន​នេះ ។​

 

​គួ​រំលឹកថា នៅ​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ អាវុធហត្ថ​ផ្នែក​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ បានធ្វើ​កំណត់ហេតុ​ទទួល​ពាក្យបណ្ដឹង ពី​ឈ្មោះ សុខ សុចិ​ន្ដា ភេទ​ស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​រកស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​៤ ផ្លូវ​លេខ​៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។ ដោយបាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១០ ខែម​ការ ឆ្នាំ​២០១៦ វេ​ល​ម៉ោង ២០​និង​៣០​នាទី ជនរងគ្រោះ បាន​ទៅលេង​នៅ ណាហ្គា​វើ​ល បាន​ជូ​ប​ជនសង្ស័យ ពេលនោះ​ជនសង្ស័យ បាន​បបួល ជនរងគ្រោះ​ញាំ​អី និង​ដើរលេង​ដោយ​រូបគេ​សន្យា ឲ្យ​ប្រា​ក់នាង​ចំនួន ២០០​ដុល្លា បន្ទាប់ពី​ញាំ​អាហារ រួច​ពួកគេ​បាន​ទៅ ដេក​នៅផ្ទះ​សំណាក់ ឡាក់​គី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​៧​មករា​។ លុះដល់ ម៉ោង ០៣៖២០​នាទី ទៀបភ្លឺ​ជនរងគ្រោះ​ដឹងខ្លួន​ស្រាប់តែ​បាត់​ជនសង្ស័យ និង​សំភារៈ​ដូចជា​ទូ​រស​ព្ឌ័ អាយ​ហ្វូ​ន ១​គ្រឿង​; កាបូបស្ពាយ​; នាឡិកា​១; ខ្សែក​១​ខ្សែរ និង​ប្រាក់​ដុល្លា​២៨០​។​

 

​ក្រោយពី​ធ្វើ​កំណត់ហេតុ ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​រួច កម្លាំង​សមត្ថកិច្ច​ក៏បាន នាំ​ជនរងគ្រោះ​ចុះទៅ សហការ​ជាមួយ ម្ចាស់ផ្ទះ​សំណាក់ ឡាក់​គី ដើម្បី​ពិនិត្យមើល កាម​រ៉ា​សុ​វត្តិភាព រួច​បានឃើញ​អត្តសញ្ញាណ​ជនសង្ស័យ តាម​ការចង្អុលបង្ហាញ​ពី​ជនរងគ្រោះ​។ ក្នុង​ជនរងគ្រោះ​បាន​ប្រាប់ថា ជនសង្ស័យ​បាន​យក​ម៉ូតូ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ទៅ​បញ្ចាំ នៅ​ហាង​មួយ​ក្នុង​ខណ្ឌដូនពេញ ទើប​អាវុធហត្ថ ខណ្ឌ​៧​មករា សហការ​ជាមួយ ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះទៅ​ហាង​បញ្ចាំ​នោះ បាន​ពិនិត្យឃើញ​ម៉ូតូ​ម៉ាក CPX និង​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ របស់​ជនសង្ស័យ មានឈ្មោះ បូរ ចំរើន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ផ្ទះ​លេខ​១៨៩Eo ផ្លូវ​លេខ​៩៣ សង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មករា រួច​ក៏​ឈានដល់​ការឃាត់ខ្លួន​តែម្តង​។​

 
​បើតាម​ការសួរនាំ នារី​រងគ្រោះ ពី​សមត្ថកិច្ច​ជំនាញ តាម​ការសន្និដ្ឋាន បាន​ឲ្យ​ដឹងថា ករណីនេះ មិនមែនជា​រឿង​ដាក់​ថ្នាំ​សណ្តំ យកទៅ​រំលោភ​នោះទេ ព្រោះថា ជនរងគ្រោះ និង​ជនសង្ស័យ ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា យូរ​មកហើយ និង​ឧស្សាហ៍​ជួបគ្នា នៅ​ណាហ្គា និង​ដើរលេង​ជាមួយគ្នា​ជា​ញឹកញាប់​ថែមទៀត ហើយ​ការចូលទៅ​ផ្ទះសំណាក់​នេះ គឺមាន​ការព្រមព្រៀង​ទាំងសងខាង ប៉ុន្តែ​មិនមាន​រឿង​ឈ្លោះប្រកែក​អ្វី​នោះទេ បានជា​ខាង​ប្រុស​ដែលជា​ជនសង្ស័យ​នេះ បាន​ទាញយក​កាបូប​នារី​រងគ្រោះ រួច​ចេញ​ផ្ទះសំណាក់​ទៅ​បាត់​តែម្តង​។​

 
​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ទោះបី​ជនសង្ស័យ មិនមាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​រំលោភ តែ​ជនសង្ស័យ​គឺមាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​យក​កាបូប និង​ទ្រព្យសម្បត្តិ​របស់​នារីរ​ង​គ្រោះ ទៅ​ដាក់បញ្ចាំ​៕hd gsm

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya