ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ចាប់រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ

ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ចាប់រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ

​កំពង់ធំ ៖ នគរបាល​ចាប់វាយ​ខ្នោះ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ ពីបទ​ចាប់រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

 

​មន្ត្រីនគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ខណៈ​ក្មេងស្រី​រងគ្រោះ ឡ​.​ម​.​ឡ កំពុង​អង្គុយ​មើល​ទូរទស្សន៍ តែ​ម្នាក់​នៅផ្ទះ​ជីដូន របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ស្រាប់តែ​ជននេះ​ឆ្លៀតឱកាស ចាប់រំលោភ រហូត​បានសម្រេច​តែម្តង​។ ជនសង្ស័យ​មានឈ្មោះ ធី ហុក​លី អាយុ​១៤​ឆ្នាំ ។

 

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា កន្លងមក​ខ្លួន​ធ្លាប់បាន​រួមភេទ​ជាមួយ​សង្សា នៅ​ខេត្តកំពង់ឆ្នាំង​ម្តង​រួចមកហើយ​។ ជាក់ស្តែង​ថ្ងៃកើតហេតុ ដោយ​ជីដូន​របស់ខ្លួន​មិន​នៅផ្ទះ​ហើយ​ជនរងគ្រោះ​ខាងលើ បានមក​មើល​ទូរទស្សន៍​ផ្ទះ​របស់ខ្លួន ម្នាក់ឯង​នោះ ក៏មាន​ឱកាស​ចាប់រំលោភ​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​នាំខ្លួន​ទៅ​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕gsgp

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya