ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ផ្ទះ​លក់​ចាប់​ហ៊ួ​យ និង​សាំង មួយកន្លែង​ត្រូវ​អគ្គីភ័យ ឆេះ​អស់​

ផ្ទះ​លក់​ចាប់​ហ៊ួ​យ និង​សាំង មួយកន្លែង​ត្រូវ​អគ្គីភ័យ ឆេះ​អស់​

​បន្ទាយមានជ័យ ៖ អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​លក់​ចាប់​ហ៊ួ​យ និង​សាំង មួយកន្លែង នៅ​ភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទ​១៥ ខែមករា ២០១៦ ។​

 

​អគ្គីភ័យ​នេះ​បណ្ដាល​ឲ្យ​មកពី​ម្ចាស់ផ្ទះ បូម​សាំង​ច្រក​ដប មិន​ប្រ​យ​ត្ន័ បាន​កំពុប​ត្រូវ​ច​ង្ក្រា​ក​ហ្គាស ដែល​កំពុង​ដាំ​ស្ល បង្ក​ជា​អណ្តាតភ្លើង​ឆេះ​តែម្តង​។ ផ្ទះ​លក់​ចាប់​ហ៊ួ​យ ដែល​ត្រូវ​ភ្លើង​ឆេះ មាន​ទំ​ហ៊ុ ៨​គុណ​១០​ម៉ែត្រ ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​ប្រក់ស​ង្គ័​សី ម្ចាស់​ឈ្មោះ វង្ស ជា​ប្តី និង​ឈ្មោះ ពៅ ជា​ប្រពន្ធ បាន​រងរបួស រលៀក​ធ្ងន់ធ្ងរ ត្រង់​ជើង តែ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ និង​បាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ភ្លាមៗ ផងដែរ​។​

 

​មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ដាំ​ស្លរ និង​បាន​ឲ្យ​កូន​របស់ខ្លួន បូម​សាំង​ច្រក​ដប ដើម្បី​លក់ ភ្លាមនោះ ក្រោយពី​បូម​ដាក់​ដប បាន​មួយចំនួន ស្រាប់តែ​ដប​មួយទៀត ដែល​កំពុង​បូម​ដាក់ បាន​ហៀ​កំពប់​មក​ក្រៅ គាប់​ជូន​ចង្ក្រានហ្គាស ដែល​កំពុង​ដាំ​ស្ល​ក្បែរ​នោះ ក៏បាន​ឆាប​ចេញ​ជា​អ​ណ្តា​ភ្លើង ទើប​បណ្តាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​តែម្តង​។​
​ដោយមាន​ការជួយ​ពន្លត់​ពី​ពលរដ្ឋ អាជ្ញាធរ កម្លាំង អាវុធហត្ថ និង​កម្លាំង​នគរបាល ស្រុក​ព្រះនេត្រព្រះ រួម​ទាំ​រថយន្ត ពន្លត់អគ្គីភ័យ ២​គ្រឿង​មកពី ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃ​ដដែល​នេះ ភ្លើង​បាន​រលត់ទៅវិញ ទាំងស្រុង​ហើយ តែ​ទំហំ​នៃ​ការខូចខាត​មិនទាន់មាន​ប្រភព​បញ្ជាក់​នៅឡើយ​ទេ​៕ggp ggo

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya