ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ជនបរទេស​ដេកស្លាប់ ក្នុង​បន្ទប់​ផ្ទះសំណាក់ Velkommen ​

ជនបរទេស​ដេកស្លាប់ ក្នុង​បន្ទប់​ផ្ទះសំណាក់ Velkommen ​

ភ្នំពេញ​៖  ប្រទះ​ឃើញ​ជនបរទេស​ម្នាក់​ដេកស្លាប់ នៅ​ចំណុច​ផ្ទះជួល​លេខ​១៨៤ ផ្លូវ​លេខ​៣៥៧​ភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​សព​ជនរងគ្រោះ​ឈ្មោះ Klomsten Morten Einar ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ Norwey ស្នាក់​នៅ​ផ្ទះសំណាក់ Velkommen សង្កាត់​ផ្សារ កណ្តាល​១ ខណ្ឌដូនពេញ មុខរបរ​ទេសចរណ៍ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ស្គាល់​គ្នា​ជាមួយ​ឈ្មោះ សុខ ស្រី​ពៅ ភេទ​ស្រី អាយុ​២៤ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ទីតាំង​កើតហេតុ​ខាងលើ​រយ​:​ពេល ៣​ឆ្នាំ ។ លុះដល់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦​ជនរងគ្រោះ បាន​យក​ទូរស័ព្ទ​លេខ 095543791 តេ​មក​ឈ្មោះ សុខ ស្រី​ពៅ លេខ 0979025093 អោយទៅ​ជួប រហូត ដល់​ថ្ងៃ​ទី​១៣ ខែ​មករា ម៉ោង​ប្រហែល​៥​ល្ងាច ឈ្មោះ សុខ ស្រី​ពៅ​បាន​ទៅ​ជួប​ជនរងគ្រោះ​នៅ​ហាង​បារាំង​មិន​ចាំ​យីហោ ម្តុំ​ផ្សារ​កណ្តាល ដល់​ម៉ោង​ប្រហែល​៨​យប់ ក៏​នាំគ្នា​មក​ផ្ទះ កើតហេតុ ដោយ​ជនរងគ្រោះ​បាន យក​ស្រា​មួយ​ដប​ម៉ាក (Johnnie Walker BLACK LABEL ចំណុះ​១​លីត្រ​) មក​តាម ហើយ​បបួល​គ្នា​ផឹក ពេលនោះ​ឈ្មោះ សុខ ស្រី​ពៅ បាន​ទៅ​ទិញ​ស្រា​បៀរ​អង្គរ មួយ​កេស​នាំគ្នា​៦​នាក់​ផឹក​រួមទាំង​បងប្រុស​ផង តែ​ជនរងគ្រោះ ផឹកស្រា​តែម្នាក់ឯង អស់​កន្លះ​ដប រហូតដល់​ម៉ោង​ប្រហែល ១២​និង​០០​នាទី ជនរងគ្រោះ​បាន ប្រាប់​ថា​អស់កំលាំង​សុំ​ដេក​មួយ​ភ្លែត រហូតដល់​ម៉ោង ១​និង​00​នាទី ឈានចូល​ថ្ងៃ ទី​១៤​ខែ​មករា ឆ្នាំ​២០១៦ ឃើញ​ជន​រងគ្រោះ​ដេក​ស្រ​ម៉ុក ពេក​ក៏​នាំគ្នា​លើក ចូល​ដេក​ក្នុង​បន្ទប់ ។​

លុះ ព្រឹក​ឡើង​ឈ្មោះ សុខ ស្រី​ពៅ បាន​ទៅ​មើល​កូន នៅ​តាខ្មៅ​ជាមួយ​បងប្រុស​រហូតដល់​ម៉ោង ៥​ល្ងាច ក៏​ត្រឡប់មក​ផ្ទះ​ជួល​វិញ ឃើញ​ជនរងគ្រោះ មាន​បែកពពុះមាត់ ក៏​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នាំ​គ្នា​មក​មើល​ឃើញ​ជនរងគ្រោះ​ស្លាប់ បាត់ទៅហើយ ។ តាម​ការសន្និដ្ឋាន​របស់​លោក​គ្រូពេទ្យ​តុលាការ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង ។ បច្ចុបន​បន្ន សព​យក​ទៅ​តំកល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រងចាំ​ក្រុមគ្រួសារ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

gb1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya