ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​១​គ្រួសារ ករណី​ជួញដូរ​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​១​គ្រួសារ ករណី​ជួញដូរ​គ្រឿងញៀន​ ​

កណ្តាល​៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ បាន​បន្ត​ចុះ​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​នៅ​ចំណុច​ភូមិ ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៤ ខែ​មករា​ឆ្នាំ​២០១៦​នេះ​ឈាន​ដល់​ឃាត់ខ្លួន បន្ថែម​២​នាក់​ទៀត​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ ជិន ប៊ុន​ណា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ប្តី​។​២-​ឈ្មោះ ដែង សុភា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធ​។​៣-​ឈ្មោះ​ជិន ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។​

​វត្ថុតាង​ចាប់យក​៖ ម្ស៉ៅ​ក្រាម​ពណ៌ ស ១​កញ្ចប់​ធំ​-​រថយន្ត ២​គ្រឿង​ម៉ាក CAMRY ពាក់​ស្លាក​លេខ ភ្នំពេញ 2I 2021​និង​ម៉ាក​LUXIS​ពាក់​ស្លាក​លេខ 2K 5247-​ទូ​ដែក ១​គ្រឿង ម៉ាក​AIKO​។​

​មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ខាង​លើ​កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួង បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន
​បាន​១​នាក់ នៅ​ចំណុច​ផ្លូវ​ជា​សុផារ៉ា​ក្រុងភ្នំពេញ និង​បន្ត​មក​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​នៅ​ចំណុច​ភូមិ ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ​ហើយ​បាន​ដកហូត​គ្រឿងញៀន និង​វត្ថុតាង​ដូច​ខាងលើ​ព្រមទាំង​ឃាត់ខ្លួន បាន​ជនសង្ស័យ​៣​នាក់​៕

12509492_1958307911060886_5219782871872310043_n 12510486_1958307927727551_5522952784647486004_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya