ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​រស់​ខាងត្បូង​របង​មណ្ឌលកីឡា​ខេត្តកំពង់ស្ពឺ​ប្រតិកម្ម​រឿង​សំរាម​បន្សល់​ពី​ការ​កូនលោក សួស ថុល នឹង​លោកស្រី ប៉ោក សេ​ថា

ប្រជាពលរដ្ឋ​រស់​ខាងត្បូង​របង​មណ្ឌលកីឡា​ខេត្តកំពង់ស្ពឺ​ប្រតិកម្ម​រឿង​សំរាម​បន្សល់​ពី​ការ​កូនលោក សួស ថុល នឹង​លោកស្រី ប៉ោក សេ​ថា

​កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពី​ខាងត្បូង​របង​មណ្ឌលកីឡា​ខេត្តកំពង់ស្ពឺ​ប្រតិកម្ម​រឿង​សំរាម​ដែល​បន្សល់​ពី​ការកូន​លោក សួស ថុល និង​កូន​លោកស្រី ប៉ោក សេ​ថា មាន​សុទ្ធតែ​រុយ​ក្បាល​ខៀវ​ព្រមទាំង​ជះ​ខ្លិនស្អុយ​។​

 
​បើតាម​សម្ដី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ពី​ខាងត្បូង​របង​មណ្ឌលកីឡា​ក្នុង​ល​ក្ខ័​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា គំន​សំរាម​ដែល​បន្សល់​ពី​ការ​កូនលោក សួស ថុល ប្រធាន​គណនេយ្យ​សាលាខេត្ត​កំពង់ស្ពឺ និង​កូន​លោកស្រី ប៉ោក សេ​ថា ចៅហ្វាយក្រុង​ច្បារមន​ដែល​បាន​យក​មណ្ឌលកីឡា​សំរាប់​ទទួលភ្ញៀវ​ហូប​ការ​នោះបាន​បន្សល់​កាកសំណល់​រហូត​កើត​សុទ្ធតែ​រុយ​ក្បាល​ខៀវ និង​ក្លិនស្អុយ​បង្ក​អោយ​ពួកគាត់​មិនអាច​អ​ង្កុ​យ​លេង​មុខផ្ទះ​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា បើ​ពួកគាត់​ចង​ហូបបាយ​លុះត្រា​ដាក់​មុង​ទើប​ហូបបាយ​បាន​ពីព្រោះ​រុយ​ក្បាល​ខៀវ​កំពុង​រោម​តាម​របង​មណ្ឌលកីឡា​រាប់លាន​ក្បាល់​មិនមាន​នាក់​មើលឃើញ​ពី​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​។​

 
​ពួកគាត់​សំណូមពរ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ​សូមមេត្តា​បញ្ឈប់​ការអនុញ្ញាតអោយ​អ្នក​មានកូន​ការ​មក​ទទួលភ្ញៀវ​នៅក្នុង​បរិវេន​មណ្ឌលកីឡា​ខេត្ត​ទៀត បើ​ការ​ហើយ​មិន​កើប​សំរាម​ឬ​កាកសំណល់​យកទៅ​ចោល​ដូច​កូនលោក សួស ថុល និង​លោកស្រី ប៉ោក សេ​ថា ព្រោះ​បច្ចុប្បន្ន​សំរាម​ដែល​គរ​មិនទាន់មាន​អ្នក​មក​កើប​យកទៅ​ចោល​នោះទេ​។​

 
​ក្រោម​ការចោទប្រកាន់​ខា​ង​លើ​ពី​ប្រជាពលរដ្ឋ​ទៅលើ​លោក សួស ថុល ប្រធាន​គណនេយ្យ​សាលាខេត្ត​និង​លោកស្រី ប៉ោក សេ​ថា ចៅហ្វាយក្រុង​ច្បារមន​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ជុំវិញ​រឿង​សំរាម​ក្នុង​មណ្ឌលកីឡា​ខេត្តកំពង់ស្ពឺ​បានទេ ពីព្រោះ​ទូ​រស​ព្ឌ័​មិន​ចូល​៕ ដោយ ៖ សុខ​សំណាង​DSC04435 DSC04430 DSC04431 DSC04434

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya