ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្តកំពង់ស្ពឺ អ៊ុង យ៉ុម​អាន បំប៉ោង​គំរោង​ចាក់ដី​លុប​ស្រះ​កិបកេង​ប្រាក់​ជាតិ​បាន​ប្រាក់​១០០​លានរៀល ​

ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្តកំពង់ស្ពឺ អ៊ុង យ៉ុម​អាន បំប៉ោង​គំរោង​ចាក់ដី​លុប​ស្រះ​កិបកេង​ប្រាក់​ជាតិ​បាន​ប្រាក់​១០០​លានរៀល ​

កំពង់ស្ពឺ ៖ លោក អ៊ុង យ៉ុម​អាន ប្រធាន​មន្ទីរឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន    ទំលាយ​ឲ្យដឹងថា នៅ​ឆ្នាំ ២០១៥​កន្លងទៅនេះ ប្រធាន​មន្ទីរ​ប្រធាន​រូបនេះ​បាន​សល់​ប្រាក់​ពី​អំពើ​ពុករលួយ​ពី​ការចំណាយ​ក្នុង ការចាក់​ដី​លុប​ស្រះ​របស់​មន្ទីរ​មិនតិច​ជាង​១០០​លាន​រៀល​នោះទេ ។​

​ប្រភព​បានឲ្យដឹងថា នៅ​ឆ្នាំ ២០១៥ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​បាន​ធ្វើ​ការចាក់​ដី​លុប​ស្រះ​ដែល​ជា​កម្មសិទ្ធិ​របស់​ម​ន្ទីរ​និង  ចំណាយ​ថវិកាជាតិ​តាមរបៀប​ពុករលួយ​អស់​ជិត​ជាង ២០០​លាន​រៀល ប៉ុន្តែ​បើ​តាម​ការចំណាយ​ជាក់ស្តែង​តាម​ទំហំ​និង​ជំ  រៅ​ស្រះ​ដែល​ត្រូវ​គេ​ចាក់ដី​លុប​នោះ​គឺ​ការចំណាយ​អស់​មិន​លើសពី ២០​លាន​រៀល​នោះទេ ។ ហើយ​មូលហេតុ​ដែល​គេ​ចាក់  ដី​លុប​ស្រះ​និង​បំប៉ោង​គំរោង​ចំណាយ​អស់​ទឹកប្រាក់​ជិត ២០០​លាន​រៀល​នោះ គឺ​ដោយសារ​មាន​ការចូលរួម​ឃុបឃិត​ពី​សំ  នាក់​អភិបាលខេត្ត អភិបាលរង​ខេត្ត​ទទួលបន្ទុក​លទ្ធកម្ម និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ប៉ុន្តែ​សម្រាប់​ផលប្រយោជន៍​ត្រូវ   បាន​គេ​ដឹងថា បាន​ទៅ​លើ​កលោក​ប្រធាន​មន្ទីរ អ៊ុង យ៉ុម​អាន មិនតិច​ជាង ១០០​លាន​រៀល​នោះទេ ។ សម្រាប់​មន្ត្រី​ពាក់ព័ន្ធ  ដែលជា​អ្នក​ស៊ីញ៉េ​ឯកភាព​លើ​ការចាក់​ដី​លុប​ស្រះ​នេះ​ក៏​ទទួលបាន​ផលប្រយោជន៍​ខ្លះ​ដែរ​តាម​ការបែងចែក​ពី​លោក​ប្រធាន​មន្ទីរ ។​

​ចំពោះ​បញ្ហា​លទ្ធកម្ម​ក្នុង​ការចាក់​ដី​លុប​ស្រះ​នេះ​គឺ​ត្រូវ​បាន​ល​គេ​ធ្វើឡើង​តាមរបៀប​សុំ​គ្រ​លំ​គ្នា​សម្រាប់​បន្លំ​ភ្នែក​អធិការកិច្ច និង​ក្រុម​សវនកម្ម​តែ​ប៉​ណ្ណោះ ។​

​ប្រភព​បាន​បន្តទៀតថា​ចាប់តាំងពី​លោក អ៊ុង យ៉ុម​អាន មាន​វាសនា​បាន​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពង់ស្ពឺ​មក​នោះ ប្រធាន​មន្ទីរ​មួយ​នេះ​បាន​ទទួលបាន​នូវ​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​តួនាទី​របស់​ខ្លួន​តាមរ​បៀ​ប​ពុករលួយ ជា​ពី​សេស​ការ​កិបកេង​ថវិកាជាតិ និង​ការ​ស៊ីញ៉េ​ច្បាប់​អនុញ្ញាត​មួយ​ចំនូន ៕

1789pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya