ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កូន​តង់​ទីន​ប្រមាណ​៥០០​នាក់ បាន​ផ្អើល​បន្ទាប់ពី​មេ​បាន​ប្រមូល​លុយ​រត់ ​

កូន​តង់​ទីន​ប្រមាណ​៥០០​នាក់ បាន​ផ្អើល​បន្ទាប់ពី​មេ​បាន​ប្រមូល​លុយ​រត់ ​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦​នេះ បាននាំគ្នា​ទៅ​សាលា​សង្កាត់​ចោមចៅ ដើម្បី​ដាក់​ពាក្យបណ្តឹង មេ​តុងទីន​របស់ខ្លួន ២​នាក់​ប្តី​-​ប្រពន្ធ ក្រោយ​ពី​បោក​លុយ ចន្លោះ​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ រួច​ហើយ​គេចខ្លួន​បាត់​។​
​តាម​ការ​អោយ​ដឹង​អ្នកជិតខាង​ថា មេកុង​ទីន ឈ្មោះ នាង ស្រី​ណែ​ត អាយុ​៤៨​ឆ្នាំ និង​ប្តី​ឈ្មោះ ម៉ា ចាន់ អាយុ​៥០​ជាង​ឆ្នាំ ស្នាក់​នៅ​បុរី​សឡា​៣ ផ្ទះ​លេខ​៥២ មុខ​វត្ត​គោក​បញ្ជាន់ ផ្លូវ​៤២២ ភូមិ​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បើ​តាម​សេចក្តីរាយការណ៍ កូន​កុង​ទីន បាន​លេង​ចាប់ពី​ក្បាល ២​ម៉ឺន​រៀល​ដល់​៥០​ដុល្លារ​។​
​សេចក្តី​រាយ​ចុង​ក្រោយ​បន្ទាប់ពី​ផ្អើល​ថា​មេ​តង់​ទីន​រត់​បាត់ បែ​ជា​មាន​ស្ត្រី​ដែល​ជា​មិត្ត​ភក្ត្រ​ជិតស្និត​បាន​មក​អះអាង​ថា​សុំ​ប្រមូល​ឯកសារ​បញ្ជីរ​ឈ្មោះ​ដែល​មេ​តង់​ទីន​បាន​ចែក​អោយ​ម្នាក់​មួយ​ច្បាប់ ដោយ​អះអាង​ថា​ប្តី​របស់​មេ​តង់​ទីន​អោយ​ប្រមូល​ដើម្បី​ទូទាត់​សង​ប្រាក់ ៧០ % ដោយ​មិន​មាន​ការ​ប្តឹងផ្តល់ ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៦ បែរ​ជា​ថា​និយាយ​ថា​ទូរ​សព្ទ​ទៅ​បុរស​ជា​ប្តី​មេតង់​ទីន​លែង​ចូល​ក៏​និយាយថា​ខ្លួន​មិន​ធ្វើ​ម៉េច​ក៏​នាំ​ស្ត្រី​រូបនោះ​ទៅ​ដល់​សង្កាត់​ចោម​ចៅ​ដើម្បីអោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។ ដោយ​មើលឃើញ​ពី​ទង្វើរ​មិន​ប្រក្រតី កូន​តង់​ទី​ន​បាន​ចោទ​ស្ត្រី​រូប​នោះ​ថា ជា​សកម្មភាព​ដើម្បី​ទុក​ឱកាស​អោយ​ប្តី និង​កូន​តង់​ទីន​គេចខ្លួន​។​
​សូមបញ្ជាក់​ថា រឿង​នេះ​មិន​បាន​ដោះស្រាយ​ចេញ​ជា​ផ្លែផ្លា​នៅ​ឡើយ​ទេ ពី​ព្រោះ​មេ​តង់​ទីន និង​ក្រុមគ្រួសារ​បាន​គេចខ្លួន​បាត់ ហើយ​រឿងចំរូងចំរាស់​គឺ​កើតឡើង​រវាង​តែ​កូន​តង់​ទីន និង​ស្ត្រី​ជា​មិត្ត​ភក្ត្រ​មេ​តង់​ទីន​ប៉ុណ្ណោះ ។ បើ​តាម​សំដី​កូន​តង់​ទីន​ទាំងអស់​គឺ​សូម​អោយ​អាជ្ញាធរ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​រងចាំ​ការដោះស្រាយ​ចប់ ទើប​អោយ​ដោះលែង​៕

922827_1550862448570728_2503094185843942526_n 1917086_1550864168570556_2058132355537170900_n 12541159_1550864178570555_3735830245504071501_n 12553109_1550864181903888_5513390380552665626_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya