ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់​ក្នុងចំណោម​៣​នាក់ ករណី​គ្រឿងញៀន​

ឃាត់ខ្លួន​យុវជន​ម្នាក់​ក្នុងចំណោម​៣​នាក់ ករណី​គ្រឿងញៀន​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៣​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ស្រុក​មុខកំពូល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច ផ្លូវ​ចូល​វត្ត​ពាម​មង្គល ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ គង់ សុខ​ងួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​។ ចំណែក​ជនសង្ស័យ​រត់​គេចខ្លួន​មានឈ្មោះ​គៀត គុណ្ណា ហៅ​ខ្នា​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ ឈ្មោះ ណន សុភា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​មុខរបរ​មិន​ពិតប្រាកដ​។​

 

​វត្ថុតាង​ចាបបាន ៖ -​ម្ស៉ៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)១​កញ្ចប់​តូច -​ម៉ូតូ​ម៉ាក​ស្ទែ​ប​ពាក់​ស្លាក​លេខ​2T-8924 ចំនួន​០១​គ្រឿង​-​សម្ភារៈ​សំរាប់​ធ្វើការ​វេច​ខ្ចប់​ដើម្បី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

 

​នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្រុក​មុខកំពូល ក៏បាន​ប្រទះ​ជនសង្ស័យ​ឈ្មោះ​គង់ សុខ​ងួន ជិះ​ម៉ូតូ​ម៉ាក់​ស្ទែ​ប​(​គ្មាន​អាវ​) ហើយក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រួត ពិនិត្យ​ឆែកឆេរ​និង​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ខោ​ខាងមុខ​ខ្ចប់​ដោយ​លុយ​រៀល​ក្រដាស់​១០០​រៀល​២​សន្លឹក ទូរស័ព្ទដៃ​ម៉ាក​ណូគា​ពណ៌​ខ្មៅ​០១​គ្រឿង​។ បច្ចុប្បន្ន​ជ​សង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕gg gsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya