ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ មនុស្ស​ស្លាប់​និង​របួស ២២​នាក់ ​

គ្រោះថ្នាក់ ចរាច​រណ៍ ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ មនុស្ស​ស្លាប់​និង​របួស ២២​នាក់ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក (​យប់ ០៦​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ប្រុស​) របួសធ្ងន់ ៨​នាក់ (​ស្រី ១​នាក់​) របួសស្រាល ១០​នាក់ (​ស្រី ៣​នាក់​) និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ១៤​នាក់ (​យប់ ១០​នាក់​)​។​
​យោងតាម​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត សរុប ១៨​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ៦​គ្រឿង រថយន្ត​ធុន​ធំ ៣​គ្រឿង និង​ថ្មើរជើង ១​នាក់​។​
​មូលហេតុ ដែល​បណ្តាលឲ្យមាន គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក មិន​គោរព​សិទ្ធ ៣​លើក មិន​ប្រកាន់​ស្តាំ ០១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​ផង​ដែរ​៕

993855_1001365246588240_8442345758606236245_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya