ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​មួយ​សំបុកមាន​គ្នា​៦​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​

បង្ក្រាប​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​មួយ​សំបុកមាន​គ្នា​៦​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​៦​នាក់ ត្រូវបាន​កម្លាំង​ស្រុក​កោះធំ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ម៉េង ម៉ាញ ស្ថិតក្នុង​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​

 

​ជនសង្ស័យ​ទាំង​៦​នាក់​១-​ឈ្មោះ ម៉េង ម៉ាញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ២-​ឈ្មោះ គី វ៉ង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅក្នុង ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ៣-​ឈ្មោះ រ៉េត សុភា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ៤-​ឈ្មោះ ណៃ ចាន់ណា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅក្នុង ភូមិ​កា​ប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ៥-​ឈ្មោះ ហុង បូរី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​៦-​ឈ្មោះ ផាន់ បូ​រិ​ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីវករ រស់នៅក្នុង ភូមិ​ព្រែក​សឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

 

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ៖-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​)៩ កញ្ចប់ (​ធំ ០២ និង​តូច​០៧ កញ្ចប់​) -​ទូរស័ព្ទ​ចល័ត ០៤ គ្រឿង -​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន និង សំរាប់​វេច​ខ្ចប់​មួយចំនួន​។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​​ស្រុក ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕gssd sfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya