ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ​៣​នាក់ បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់​ជនសង្ស័យ​៣​នាក់ បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​ ​

ខេត្តសៀមរាប​៖​ជនសង្ស័យ​៣​នា​ក់រូម​ទាំង​វត្ថុតាង ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀខេ​ត្ត ដោយ​មាន​ការចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ដ៍​សកម្ម​នៅក្នុង​ក្រុង​សៀមរាប ។​
​ការចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៦​ស្ថិត​នៅ​ចំនុច ក្នុង​បន្ទប់​ផ្ទះសំណាក់ យីហោ សុខ ហង្ស​មាស ក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ម​នុស្ស​នៅ​ក្បែ​នឹង​ផងដែរ​។​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់ថា ក្នុង​ការចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៣​នាក់​រួមមាន ទី​១/​ឈ្មោះ ឈឿម ពណ្ណ​រាយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ម្ចាស់ផ្ទះ​សំណាក់​យីហោ សុខ ហង្ស​មាស រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់​) ទី​២/​ឈ្មោះ ស្រី ណារ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាង​កាត់សក់ ស្នាក់នៅ​ភូមិ​វាល សង្កាត់​សំបូរ ក្រុង​សៀមរាប (​ជួញដូរ​) ទី​៣/​ឈ្មោះ អឿន វិច្ឆិកា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយ​ដ​ង្គំំ ក្រុង​សៀមរាប (​ជួញដូរ​) ។​លោក​បន្តថា ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ បាន​ធ្វើ​ការដកហូត​វត្ថុតាង​រួមមានៈ​ទូរស័ព្ទដៃ​៣​គ្រឿង​,​និង​ឧបករណ៏ប្រើប្រាស់​ថ្នាំញៀ​ន​មួយចំនួន​ផង​ដែរ​។ បន្ទាប់​ពី​កសាង​សំណុំរឿង​រួចរាល់​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា ឆ្នាំ​២០១៦​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

1915430_459267047591724_1587369918138017928_n 12540799_459267010925061_4058554664591111774_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya