ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ​ធ្វើ​កូដកម្ម​ទាមទារ លក្ខខណ្ឌ ចំនួន ១៥​ចំណុច ​

កម្មករ​រោងចក្រ​ធ្វើ​កូដកម្ម​ទាមទារ លក្ខខណ្ឌ ចំនួន ១៥​ចំណុច ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​កើតឡើង នៅ​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ បេស​សស បាន​នាំគ្នា​មក​ជួបជុំ នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ធ្វើ​កូដកម្ម អហិង្សា សុំ​ឲ្យ​ថៅកែ​រោងចក្រ ជួយ​ដោះស្រាយ លក្ខខណ្ឌ​ការងារ ចំនួន ១៥​ចំណុច ក្នុងនោះ ចំណុច​សំខាន់​ជាងគេ គឺ​ទាមទារ ឲ្យ​ភាគី​រោងចក្រ ដក​ប្រធាន​រដ្ឋបាល ចេញ​ពី​ក្រុមហ៊ុន ស្ថិតនៅ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​រោងចក្រ​នេះ មាន​កម្មករ​សរុប ចំនួន ៨០០​នាក់ ប៉ុន្តែ​ចូលរួម​ធ្វើ កូដកម្ម​មានតែ ៦០០​នាក់ ហើយ​ការធ្វើ កូដកម្ម​នេះ គឺ​ទាមទារ​លក្ខខណ្ឌ​ការងារ ចំនួន ១៥​ចំណុច ដើម្បី​ឲ្យ​ភាគី រោងចក្រ សម្របសម្រួល ជូន​ពួកគាត់ ប៉ុន្តែ​ក្នុងនោះ ចំណុច​សំខាន់​ជាងគេ គឺ​សុំ​ឲ្យ​ថៅកែ​រោងចក្រ ដក​ប្រធាន​រដ្ឋបាល​ចេញ​ពី​ក្រុមហ៊ុន ពីព្រោះ​ប្រធាន​រដ្ឋ​បាន​នេះ បាន​ធ្វើ​ការកៀបសង្កត់ ពួកគាត់​និង​ប្រើ​ពាក្យសំដី​មិន​ល្អ​ផងដែរ​។​
​ដោយសារ​តែ​ភាគី​រោងចក្រ មិន​គោរព ទៅ​តាម​លក្ខខណ្ឌ​ការងារ ដែល​ក្រសួង បានដាក់ឲ្យ ដោយ​បញ្ហា​បែបនេះ​ទើប​ពួកគាត់ នាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់ ហើយ​បើសិនជា ក្រុមហ៊ុន​នៅតែ មិន​ទទួលយក តាម​សំណើរ របស់​ពួកគាត់ នោះទេ ពួកគាត់ និង​បន្ត​ធ្វើ​កូដកម្ម រហូតដល់​មាន​ដំណោះស្រាយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ពេលនេះ គេ​មិន​ទាន់​ឃើញ ភាគី​ខាង​រោងចក្រ ចេញមុខ​មក រក​ដំណោះស្រាយ ជូន​កម្មករ​នៅ​ឡើយ​៕
KS11490 KS11491

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya