ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ចេញពី​ហូប​ការ​វិញ ត្រូវ​រថយន្ដ​បុក​ស្លាប់​ភ្លាមៗ​នៅ​កណ្ដាលផ្លូវ​

ជិះ​ម៉ូតូ​ចេញពី​ហូប​ការ​វិញ ត្រូវ​រថយន្ដ​បុក​ស្លាប់​ភ្លាមៗ​នៅ​កណ្ដាលផ្លូវ​

ខេត្ត​ក្រចេះ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​សាំង​យ៉ុង​បុក ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ខណៈ​ដែល​រូបគេ​បាន​ជិះ​ម៉ូតូ​មក​ពី​ហូប​ការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ផ្ទះ​វិញ ចំណែក​ឯ​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​បើក​រត់​ឡេច​ខ្លួន​បាត់​។ គ្រោះថ្នាក់​ចរាច​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៦​នេះ តាម​បណ្តោយ​ផ្ផូវជាតិលេខ​៧ ក្រចេះ ស្នួល ស្ថិត​នៅ​ចំនុច​ទល់មុខ​ស្នាក់ការ​គណបក្ស​ប្រជា ជន​ស្រុក​ចិត្រ​បុរី ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ​រដ្ឋបា​លឃំុ​ដារ បានអោយដឹងថា សាកសព​ជនរងគ្រោះ​ឈ្មោះ អ៊ឹម សុជាតិ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ធ្វើដំណើរ​ចេញពី​ហូប​ការ​គេ​មួយ​កន្លែង​វិលត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ជិះ​ម៉ូតូ​ហួស​ផ្ទះ ក៏​បត់​ម៉ូ​តួ​ទៅ​ក្រោយ​វិញ​ពេល​ជិះ​មកដល់​ចំនុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​រថយន្ត​សាំង​យ៉ុង​ដឹក​ជន្លង់ម្រេច​មួយគ្រឿង​បុក​ពេញ​ទំហឹង បណ្ដាលអោយ​ដេក​ស្លាប់​នឹង​កន្លែងកើតហេតុ ចំណែក​ឯ​រថយន្ត​បង្ក​វិញ បាន​បើក​រត់​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព ។ ជាមួយគ្នានេះ​ដែរ​ពួកគាត់​សំណូមពរ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជួយ​ចាត់វិធានការ​ដល់​រថ​យន្ត​សាំ​យ៉ុង​ដឹក​ជន្លង់ម្រេច​ដែល​ក្នុង​១​ថ្ងៃៗ​ធ្វើដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៧​នេះ​រាប់​សិប​ឡាន​ហើយ​បើកបរ​លឿន​ដូច​ព្យះ​ុ បណ្តាលអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​តាម​ដងផ្លូង ធ្វើអោយ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​ដំណើរ​។ លោក យ៉ាន់ ហៀ​ង អធិការនគរបាល​ស្រុក​ចិត្រ​បុរី បាន​បញ្ជាក់​អោយដឹងថា ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក​និង​អ្នកបើកបរ​នាំ​មក​ផ្តន្ទាទោស​តាមច្បាប់​។ ដោយឡែក​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ឌឹ​ម​សឿន​
12575707_171889786507824_1572700277_n 12575863_171889743174495_271946233_n 12583606_171889729841163_1715233793_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya