ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ ធ្លាក់​កង់​អ៊ិច​ស្កាវ័​រទ័រ កិន​កាប៊ីន​គាប​អ្នកបើកបរ​ជាប់​ក្នុង​កាប៊ីន ​

ឡាន​បុក​ម៉ូតូ ធ្លាក់​កង់​អ៊ិច​ស្កាវ័​រទ័រ កិន​កាប៊ីន​គាប​អ្នកបើកបរ​ជាប់​ក្នុង​កាប៊ីន ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ កើតឡើង​កាល ពី​វេលា​ម៉ោង ២២​និង​៥០​នាទី យប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ រថយន្ត​កុងតឺន័រ ដឹក​កង់​អ៊ិច​ស្កាវ័​រទ័រ បើក​ជ្រុល​ទៅ​បុក​ម៉ូតូ រួច​ព្យាយាម​ជាន់ ហ្វ្រាំង​បណ្តាលឲ្យ​ដាច់​ខ្សែ​ចងកង់ អ៊ិច​ស្កាវ័​រទ័រ ធ្លាក់​មក​កិន​កាប៊ីន រថយន្ត​កៀប អ្នកបើកបរ​រថយន្ត​ជាប់ ក្នុង​កាប៊ីន​ចំណែក អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ភូមិ​អង្ករ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រថយន្ត​បង្ក​ម៉ាក​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2147 ជា​រថយន្ត​ដឹក​កង់​អ៊ិច​ស្កាវ័​រទ័រ បើកបរ​ដោយ​បុរស​ម្នាក់ ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ សន្លប់​នៅ​នឹង​កន្លែង ចំណែកឯ​ម៉ូតូ​រងគ្រោះ​វិញ ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1D-2197 អ្នកបើកបរ ក៏​ពុំ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​នោះ​ទេ បើកបរ​ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច​ច្រាស់ទិស​ជាមួយ​រថយន្ត រងរបួស​ធ្ងន់​ត្រូវ​បាន​គេ​ដឹក បញ្ជូន​ទៅ​សង្គ្រោះ​ជាបន្ទាន់​។​
​មុនពេល​កើតហេតុ​គេ ឃើញ​រថយន្ត​កុងតឺន័រ បើកបរ​ក្នុង​ទិសដៅ​ពី លិច​ទៅ​កើត​លុះដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ដួល​ទៅ​និង​ថ្នល់ ចំណែកឯ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ប្រឹង​ជាន់​ហ្វ្រាំង​កុំឲ្យ​កិន អ្នកបើកបរ​ម៉ូតូ​ស្រាប់តែ​ដាច់ ខ្សែ​ចង​កង់​អ៊ិច​ស្កាវ័​រទ័​រធ្លាក់ មកលើ​កាប៊ីន​រថយន្ត កៀប​អ្នកបើកបរ​រថយន្ត ជាប់​ក្នុង​កាប៊ីន ប៉ុន្តែ​គ្រាន់តែ​រងរបួស ក្រោយពេល​កើតហេតុ​នគរបាល​បាន​ចុះ ទៅ​រួច​ហៅ​ក្រុម​សង្គ្រោះ របស់​អង្គភាព​ង​៧០ ទៅ​ជួយ​សង្គ្រោះ​ដោយ​យក ឧបករណ៍​កាត់​កាប៊ីន រថយន្ត​យក​អ្នកបើកបរ រថយន្ត​ដឹក​ទៅកាន់​មន្ទីរ ពេទ្យ​ដើម្បី​ជួយសង្គ្រោះ អាយុជីវិត ចំណែក​វត្ថុតាង​ទាំងពីរ ត្រូវប្រគល់​ឲ្យ​នគរបា​ល ចរាចរជើងគោក​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ តាម​នី​វិធី​ច្បាប់​៕
khada0610 khada0612 khada0613

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya