ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ខ្លួន​ប្រុស​ព្រាន​ប្លន់​ទាំង​ព្រហ្ម​ចារី ប្លន់​ទាំង​គ្រឿងអលង្ការ​ស្រី្ត​ម្នាក់​ ​

ប៉េអឹម​ចាប់​ខ្លួន​ប្រុស​ព្រាន​ប្លន់​ទាំង​ព្រហ្ម​ចារី ប្លន់​ទាំង​គ្រឿងអលង្ការ​ស្រី្ត​ម្នាក់​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ​ម្នាក់​ថា បុរស​ម្នាក់​នេះ​បាន​ដាក់​ថ្នាំ​សណ្តំ​មក​លើ​នាង រួច​នាំយក​ទៅ​រំលោភ​សេពសន្ថវៈ​នៅក្នុង​ផ្ទះសំណាក់​យីហោ​ឡាក់​គី​២ តាម​បណ្តោយ​ផ្លូវ​២១៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ រួច​ថែមទាំង​ប្លន់​យក​គ្រឿងអលង្ការ​និង​ទូរស័ព្ទ​អស់ពី​ខ្លួន​ទៀត​។​
​ការឃាត់ខ្លួន​បុរស​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែ មករា​ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១០៧ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ឆ្នាំ ២០១៦ ខណៈ​ជនសង្ស័យ​កំពុង​ជិះ​រថយន្ត​ដល់​ទីនោះ ។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ បូ ចំរើន អាយុ ៣៨​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​លេខ​១៨៩ ផ្លូវ​៩៣ សង្កាត់​អូ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ នារី​រងគ្រោះ ស​.​ច​.​ដ​. អាយុ​២៩​ឆ្នាំ ។​
​យោងតាម​ពាក្យបណ្តឹង​នារី​រងគ្រោះ​បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៦ នាង​បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្តិ​មួយកន្លែង ដោយ​នៅពេល​នោះ​នាង​បាន​ជួបជុំ និង​ស្គាល់​បុរស​សង្ស័យ ហើយ​នៅពេល​ចេញពី​កម្មវិធី​ខួបកំណើត​នោះ ដោយសារ​រូបនាង​ពុំ​មាន​យានជំនិះ​ធ្វើដំណើរ​ត្រឡប់​ទៅផ្ទះ​វិញ​ទើប​បុរស​សង្ស័យ​ឲ្យ​នាង​ជិះ​រថយន្ត​ទៅ​ផ្ទះ​ជាមួយ ។​
​ប្រភព​បន្តថា លុះ​ធ្វើដំណើរ​ដល់​ពាក់កណ្តាល​ផ្លូវ បុរស​សង្ស័យ​បាន​បបួល​នាង​ឲ្យ​ចុះ​ហូប​អាហារ​ជាមួយ​គេ​ដោយ​សន្យាថា​នឹង​ឲ្យ​លុយ​២០០​ដុល្លារ​ដល់​នាង ។ លុះ​នាង​ចុះ​ហូប​អាហារ​រួចហើយ ស្រាប់តែ​លែង​ដឹងខ្លួន ទន់ដៃទន់ជើង​តែម្តង ។ ក្រោយ​មក​ពេល​នាង​ស្វាង​ដឹងខ្លួន​វិញ​ស្រាប់តែ​ឃើញ​នៅក្នុង​ផ្ទះសំណាក់​ឡាក់​គី​២​ទាំង​កាយ​អាក្រាត ព្រមទាំង​បាត់បង់​កាបូប​លុយ​ដែល​ក្នុងនោះ​មាន​ទូរស័ព្ទ​អាយ​ហ្វូន​១​គ្រឿង នាឡិកាដៃ​មួយ ខ្ខែក​មាស​មួយ​ខ្សែ និង​ប្រាក់​២៨០​ដុល្លារ ។​
​គ្រា​នោះ​ទើប​នាង​ដឹងថា ខ្លួន​ត្រូវ​ចាញ់បោក​បុរស​សង្ស័យ ហើយ​ក៏​មក​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍​ហើយ​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៦ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែ​ម្តង ៕
1510844_459266724258423_464836960357703527_n 12507674_459266690925093_2572427219077129634_n 12509331_459266677591761_3951595945900331455_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya