ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​ថយក្រោយ​ខ្វះ​ការ​ប្រុងប្រយត្ន័​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួ​សបា​ក់ជើង​នារី​ម្នាក់ ​

ឡាន​ថយក្រោយ​ខ្វះ​ការ​ប្រុងប្រយត្ន័​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួ​សបា​ក់ជើង​នារី​ម្នាក់ ​

ខេត្ត​ស្វាយរៀង​៖ នារី​ម្នាក់​បាន​រងរបួស​បាក់ជើង​ខាងស្ដាំ​សន្លប់​ស្ដូកស្ដឹង​និង​កន្លែង​ខ​ណះ​ដែល​មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​ថយ​ក្រោយ​ខ្វះ​ការ​ប្រុងប្រយត្ន័​ក៏ត្រូវ​ម៉ូតូ​របស់​ជនរងគ្រោះ​ចា​ប់​ហ្វ្រាំង​មិនទាន់​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​កាល​ថ្ងៃទី​១៤​ខែ​មករា​ឆ្នាំ​២០១៦​លើ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ស្វាយ ​សង្កាត់​ចេក ក្រុង​ស្វាយរៀង​។​
​យោង​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយរៀង​បានអោយដឹងថា​ជនរងគ្រោះ​មាន​នាង​លក្ខិណា​អាយុ​២៨​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មិត្ត​ហ្វូន មាន​ទីលំនៅ​ភូមិ​ឃោសា​ង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​ខ​ណះ​បើ​កបរម៉ូតូ​មា់ក​ហុងដា​សេ​១២៥​ពណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង​1O:៨៦៥៣​ខូចខាត​យា់ង​ដំណំ​។​
​រី​ឯ​អ្នកបើក​រថយន្ត​មានឈ្មោះ ហួ សុភា​អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​វាល​យន្ដ សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​។​
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​មុន​ដំបូង​មាន​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៏​ខ្មៅ​ដោយ​ធ្វើដំណើរ​លើ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ដ​ម៉ាក ហ៊ី​យាន់​ដាយ ពាក់​ស្លាក​លេខ​ភំ​ពេញ​២F៦០៤១​បាន​បើករថយន្ដ​ថយ​ក្រោយ​ពី​ត្បូង​មក​ជើង ខ្វះ​ការ​ប្រុងប្រយត្ន័ក៏​បុក​ម៉ូតូ​ដែល​ជិះ​លើ​ផ្លូវជាតិ​ខាងក្រោយ​រថយន្ត​តែ​ម្ដង​បណ្ដាល​អោយ​ជនរងគ្រោះ​រងរបួស​បាក់​ជើង​ស្ដាំ​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​មក​អន្តរាគ​ម​ន៏​ដឹក​រងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​រី​ឯ​ម្ចាស់​រថយន្ត​និង​រថយន្ត​ព្រមទាំង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​នាំយកទៅ​ការិយាល័យ​នគ​បាល​ចរាចរណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋា​ននគបាល​ខេត្ត​ស្វាយរៀង​ចាត់ការ​បន្ត​តាម​ច្បាប់​៕
12549086_459252887593140_34986291280162808_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya