ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

កំពង់ធំ​៖ ជនសង្ស័យ​ចំនួន​១១​នាក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​របស់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ធំ​ធ្វើ​ការឃាត់ខ្លួន​យក​មក​កសាង​សំនុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​។​
​លោក​វរៈ​សេ​នីយ៏ឯក កែវ សុផល​ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ធំ​ប្រាប់​ថា​ជនសង្ស័យ​ទាំង​១១​នាក់​ដែល​កំលាំង​របស់​យើង​ធ្វើ​ការឃាត់ខ្លួន​នេះ​បន្ទាប់ពី​បាន​ទទួល​បទបញ្ជា​ពី លោក​អ៊ិត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​លោក​ឧត្តមសេនីយ៏ត្រី ជូ​សំអាន​ស្នងការ​ខេត្ត​កំលាំង​របស់​លោក​បាន​ស​ហ​ការ​គ្នា​ជា​និង​កំលាំង​នគរបាល​ស្រុង​បារាយណ៏ និង​ស្រុក​សន្ទុក​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ នេះ​រួមមានៈ​១.​ខេង ឆុន អាយុ​៥១ ឆ្នាំ ២.​រឹ​ម វាសនា អាយុ​២៨​ឆ្នាំ ៣.​ចាន់ កុសល់ ៣០​ឆ្នាំ ៤.​ឈុន លី អាយុ​៤៥​ឆ្នាំ ៥.​ជួន គឹមហុង អាយុ​២៣​ឆ្នាំ ៦.​កួ​ន សំមៃ អាយុ​២៨​ឆ្នាំ ៧.​មី ធារ៉ា អាយុ ២៣​ឆ្នាំ ៨.​អា​ត សំអុល អាយុ​២៣​ឆ្នាំ ៩. កែវ សុភា​ច អាយុ​៣២​ឆ្នាំ ១០. ហ៊ឹ​ប កុសល់​អាយុ​១៩​ឆ្នាំ និង​១១.​ប៉ូ ព​យ អាយុ​១៩​ឆ្នាំ រួមជាមួយ​និង​វត្ថុតាង​មាន​ថ្នាំញៀន​៥​កញ្ចប់​តូច និង​ទូរស័ព្ទ​ចំនួន​១១​គ្រឿង​ក្នុងនោះ​អ្នករស់នៅ​ស្រុក​សន្ទុក​ចំនួន​៤​នាក់​និង​រស់នៅ​ស្រុក​បារាយណ៏​ចំនួន​៧​នាក់ យក​មក​កសាង​សំនុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាតំបូង​ខេត្ត​កំពង់ធំ នៅ​រសៀល ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៦ នេះ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

1669_459240837594345_136055151714085700_n 12548896_459240930927669_1382640098220052298_n 12552798_459240904261005_5111349551047142958_n 12573729_459241120927650_6153927283663161448_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya