ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » រឿង​ខឹង​ថៅកែ បញ្ឈប់​ការងារ គម្រាម​ដុត​ស្ថានីយ៍ ប្រេងឥន្ធនៈ និង​ឃ្លាំង​ផលិត​ទឹក​សុទ្ធ ប៉ូលិស​បញ្ជូន​ជនសង្ស័យ​៥​នាក់ ទៅ​តុលាការ​ ​

រឿង​ខឹង​ថៅកែ បញ្ឈប់​ការងារ គម្រាម​ដុត​ស្ថានីយ៍ ប្រេងឥន្ធនៈ និង​ឃ្លាំង​ផលិត​ទឹក​សុទ្ធ ប៉ូលិស​បញ្ជូន​ជនសង្ស័យ​៥​នាក់ ទៅ​តុលាការ​ ​

កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៦​នេះ ក្នុង​ករណី​ប៉ុនប៉ង ហឹង្សា​ដោយ​ចេតនា គម្រាមកំហែង​ដុត ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង និង​ឃ្លាំង​ផលិត​ទឹក​សុទ្ធ នៅ​ចំណុច​ភូមិ​ស្លែង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦​។​
​ជនសង្ស័យ​ទាំង​៥​នាក់ នោះ​ទី​១.​ឈ្មោះ សេក ចំរើន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​. ទី​២.​ឈ្មោះ ឆុន សុខ​ណា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​, ទី​៣.​ឈ្មោះ សម្បត្តិ ចាន់​រិទ្ធ ហៅ​រ័ត្ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​. ទី​៤.​ឈ្មោះ ញឹម វ៉ាន់​អ៊ី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ និង​ទី​៥.​ឈ្មោះ សុខ ដា ហៅ​ឃុយ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​។ កាលពី​ល្ងាច ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៦ អ្នកគ្រប់គ្រង កន្លែង​ផលិត​ទឹក​សុទ្ធ និង​ស្ថានីយ៍​ប្រេងឥន្ធនៈ ស្ថិតក្នុង​ភូមិ​ស្លែង បាន​បើក​ប្រាក់ខែ​ឲ្យទៅ​ឈ្មោះ សេក ចំរើន និង​កម្មករ​ផ្សេង​ទៀត បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ស្រាប់តែ​មាន​កម្មករ ៥​នាក់ បាន​កាន់​ដាវ​អូស ចុះ​គ្រវី​ច្រ​ង៉េង​ច្រ​ង៉ាង នាំ​គ្នា​ស្រែក​ជេរ​បញ្ចោរ ដោយ​ពោល​ពាក្យ​ថា បើក​លុយ​ហើយ​បញ្ឈប់​ការងារ​។ កម្មករ​ទាំងនោះ ក៏​នាំគ្នា​កាន់​ដាវ​គម្រាមកំហែង ប្រុង​ដុត​ស្ថានីយ៍​ប្រេងឥន្ធនៈ ព្រមទាំង​ដុត​ឃ្លាំង​ផលិត​ទឹក​សុទ្ធ ដោយសារ តែ​ពួកគេ​ខឹង​ថៅកែ បញ្ឈប់​ការងារ​ព្រោះតែ​ផឹកស្រា​ក្នុង​ម៉ោង​ការងារ​។​
​បន្ទាប់មក​ទើប​ឈ្មោះ ម៉ា​ង សុភា​រម្យ ជា​មេការ​បាន ដាក់ពាក្យ​ប្តឹង មក​សមត្ថកិច្ច​នគរ​បាល ដើម្បី​មាន​វិធានការ​ក្នុងករណីនេះ​។ ហើយ​ជនសង្ស័យ​ទាំង ៥​នាក់ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រួច កម្លាំង​នគរបាល ស្រុក​ព្រៃឈរ បាន​ចងក្រង​សំណុំរឿង និង​បាន​បញ្ជូន ជនសង្ស័យ​ទាំង ៥​នាក់ ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​៕

KS11457

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya