ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មេបញ្ជាការ​កងអនុសេនាធំ​លេខ​២១​បាន​បើករថយន្ត​កាមរី​ឆ្លាម គេច​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​កងរាជអាវុធហត្ថ​បណ្តាល​ឲ្យ មនុស្ស​រងរបួស​ធ្ងន់​ស្រាល ១០​នាក់​

មេបញ្ជាការ​កងអនុសេនាធំ​លេខ​២១​បាន​បើករថយន្ត​កាមរី​ឆ្លាម គេច​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​កងរាជអាវុធហត្ថ​បណ្តាល​ឲ្យ មនុស្ស​រងរបួស​ធ្ងន់​ស្រាល ១០​នាក់​

​ភ្នំពេញ ៖​លោក​មេបញ្ជាការ​កងអនុសេនាធំ​លេខ​២១ ប្រចាំ​តំបន់​ឡុង​ឈិន​បាន​បើក រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បាន​បើក​គេច​ម៉ូតូ​១​គ្រឿង ក៏​ជ្រុល​ទៅបុក​រថយន្ត​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ប្រចាំ​នៅ​ខណ្ឌឫស្សីកែវ បណ្តាលឱ្យ​កងកម្លាំង​រាជ​អាវុធហត្ថ ៦​នាក់ រងរបួស​ស្រាល ចំណែក​ខាង​រថយន្ត​កាមរី​ឆ្លាម ៣​នាក់ រងរបួស​យ៉ាងដំណំ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០​នាទី យប់​ថ្ងៃទី​១១ កញ្ញា ២០១៣ នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅ​ទលមុខ អតីត​សាលា​មធ្យមសិក្សា​ឧស្សាហកម្ម  ។​
​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម ១​គ្រឿង​ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-9834 ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​មេបញ្ជាកា​រ​កងអនុសេនាធំ​លេខ​២១ ប្រចាំ​តំបន់​ឡុង​ឈិន លោក ឌិន ក្របខណ្ឌ ជិះ​គ្នា ៣​នាក់ (​ស្រី​ម្នាក់​) បាន​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បានគេច​ម៉ូតូ ១​គ្រឿង ក៏​ជ្រុល​ទៅបុក​រថយន្ត​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្តព្រះវិហារ ប្រចាំ​នៅ​ខណ្ឌឫស្សីកែវ ចំ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ដែលមាន​ដឹក​កងកម្លាំង​កងរាជអាវុធហត្ថ​ពេញ​រថយន្ត ហើយ​រថយន្ត​កាមរី​ឆ្លាម ក៏បាន​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ ១​គ្រឿង របស់​ប៉ូលិស​ប៉ុស្តិ៍​ច្រាំង​ចម្រេះ​ទី​១ បណ្តាលឱ្យ​រថយន្ត​កាម​រី​ខ្ទេច​មុខ និង​មនុស្ស ៣​នាក់ រងរបួស​យ៉ាងដំណំ ចំណែក​កងរាជអាវុធហត្ថ ៦​នាក់ និង​ប៉ូលិស​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​ទាំង ២​គ្រឿង ព្រមទាំង​ម៉ូតូ ១​គ្រឿង ទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ប្រចាំ​តំបន់​ឡុង​ឈិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ គ្នា​ទៅតាម​ផ្លូវច្បាប់  ៕ អ្នកប្រម៉ាញតាមផ្លូវ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya