ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » អធិការនគរបាល​ស្រុក​ស្វាយ​អន្ទរ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ផ្ទុះអាវុធ​ស្លាប់​ពលរដ្ឋ​ម្នាក់

អធិការនគរបាល​ស្រុក​ស្វាយ​អន្ទរ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ផ្ទុះអាវុធ​ស្លាប់​ពលរដ្ឋ​ម្នាក់

​ខេត្ត​ព្រៃវែង​៖ ប្រភពព័ត៌មាន បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦​នេះ អធិការនគរបាល​ស្រុក​ស្វាយ​អន្ទរ លោក ពុំ កាន់ ត្រូវបាន​ឃាត់ខ្លួន បន្ទាប់​ពី​អធិការ​រូបនេះ បាន​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ ហើយ​ផ្ទុះអាវុធ​ត្រូវ​បុរស​ជា​អ្នកភូមិ​ម្នាក់ ស្លាប់​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។

​មន្ត្រី ជាន់ខ្ពស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​១​រូប បានបញ្ជាក់​ថា នៅពេលនេះ លោក​អធិការ​ស្រុក​ស្វាយ​អន្ទរ ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​សូម រម្លឹកថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិ​តង​ឡ​ង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង បុរស​ជា​អ្នក​ភូមិ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​គ្រាប់កាំភ្លើង​ពេល​កំពុង​បី​កូនតូច​ឈរ​មើល​គេ​ជល់​មាន់ ក្នុងភូមិ​។​

​បើ​តាម​ស្ត្រី​ជា​ភរិយា​របស់ ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ កិះ អ៊ី​ម អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​ដោយ​ការផ្ទុះអាវុធ​បាញ់​ផ្ទាល់ដៃ​ពី​សំណាក់ លោក​វរសេនីយ៍ ពុំ កាន់ អធិការនគរបាល​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ក្នុងពេល​ដែល​លោក​អធិការ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់ ក្នុងភូមិ​៕
1937176_1690574247852822_5568087659541759913_n 12400948_1690574271186153_1992814266287700063_n police

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya