ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ដក​មេ​ប៉ុស្តិ៍​ម្នាក់​បញ្ឈរជើង ករណី​ដោះលែង​ជនសង្ស័យ​ប៉ុន​ប៉ន​រំលោភ​សេពសន្ថវៈ​

ដក​មេ​ប៉ុស្តិ៍​ម្នាក់​បញ្ឈរជើង ករណី​ដោះលែង​ជនសង្ស័យ​ប៉ុន​ប៉ន​រំលោភ​សេពសន្ថវៈ​

​កោះកុង​: លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា លោក​បាន​ដក​មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ មក​បញ្ឈរជើង នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ហើយ ករណី​ដោះលែង​ជនសង្ស័យ ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

​លោក​បន្ថែមថា ចំពោះ​ករណី​ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន​នោះ លោក​ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ប៉ូលិស តាម​ចាប់ខ្លួន​ផងដែរ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​បាន​មានប្រសាសន៍​ដូចនេះ ក្រោយពី​ស្រី្ត​រងគ្រោះ ឈ្មោះ សួង ច្រឹប អាយុ​៣៥ ឆ្នាំ ដែលជា​ជនរងគ្រោះ ក្នុងករណី​ប៉ុន​ប៉ន​រំលោភ​មិនបាន​សម្រេច ដែល​បានកើត​កាលពី​យប់​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៦ កន្លងទៅនេះ កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ម​ន្រី្ត​អង្គការសិទ្ធិមនុស្ស ឲ្យ​ជួយ​រក​យុ​តិ្ត​ធម៌ ក្រោយពី​ជនសង្ស័យ​ឈ្មោះ ភន តូ​ម ត្រូវបាន​លោក​ង៉ែត សារ៉ន មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​អណ្តូងទឹក បាន​ដោះលែង​ឲ្យ​រួចខ្លួន​។ ជន​នោះ​កំពុង​រត់គេចខ្លួន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨ យប់ នៅ​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ មាន​ករណី​ប៉ុន​ប៉ន​រំលោភ​សេពសន្ថវៈ បានកើត​ឡើង បង្កដោយ​ជនសង្ស័យ ឈ្មោះ ភន តូ​ម​។​

​ស្រី្ត​រងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ករណីនេះ ប្តី​គាត់​បាន​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​មេ​ប៉ុស្តិ៍ បន្ទាប់ពី​ហេតុការណ៍​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​លើ​រូបគាត់ បានកើត​ឡើង​។​ប៉ុន្តែ​លោក​មេ​ប៉ុស្តិ៍ ពុំបាន​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ឡើយ បែរជា​ធើ្វ​ការសម្រុះសម្រួល​រួច​ដោះលែង​ជនសង្ស័យ​ឲ្យ​គេចខ្លួន​ទៅវិញ​។​
​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹង​បន្ថែមថា ក្រោយពី​ការដោះលែង​ជនសង្ស័យ​នៅ​យប់កើតហេតុ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៤​មករា ឆ្នាំ​២០១៦ លោក ង៉ែត សារ៉ន មេ​ប៉ុស្តិ៍​អណ្តូងទឹក បាន​ទូរស័ព្ទ​មក​ប្តី​គាត់ ទារលុយ​ចំនួន​ដប់​ម៉ឺន​រៀល​ថែមទៀត ដើម្បី​យកទៅ​តាម​ចាប់​ជនសង្ស័យ តែ​ប្តី​នាង​អត់លុយ ឲ្យ​តែ​ប្រាំមួយ​ម៉ឺន​រៀល រួច​លោក​មេ​ប៉ុស្តិ៍​បាន​យកទៅ​បាត់​ស្ងាត់ឈឹង​។ រីឯ​ជនសង្ស័យ ពុំ​អាច​ស្វែងរក​ចាប់​បានទេ​។​

 

​ឃើញ​ភាព​អ​យុ​តិ្ត​ធម៌​ដូចនេះហើយ ទើប​គាត់​មក​ដាក់ពាក្យ​ប្តឹង តាមរយៈ​ម​ន្រី្ត​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​តុលាការ និង​លោកស្នងការ ជួយ​រក​យុ​តិ្ត​ធម៌​៕gsgs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya