ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ប្រុស​ស្រី​៩​នាក់ ករណី​គ្រឿងញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ប្រុស​ស្រី​៩​នាក់ ករណី​គ្រឿងញៀន​ ​

សៀមរាប​៖ ប្រតិបត្តិការ​ចុះ​បង្ក្រាប​និង​ឃាត់ ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំ​៩​នាក់ នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។

​ដោយ ទី​តាំងទី​១​នៅ​បន្ទប់​ជួល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​៖​ទី​១-​ឈ្មោះ ហឿន រស្មី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១១ ទីលំនៅ​ភូមិ​ដូន​ទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ទី​២-​ឈ្មោះ ជា ហេង​ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ដឹក​ភ្ញៀវ​ទីលំនៅ​ភូមិ​សណ្ដាន់​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។ ទី​៣-​ឈ្មោះ កែ​ល វណ្ណ​លីដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​ទី​៤-​ឈ្មោះ ម៉ុន មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្វាយដង្គុំ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។ ទី​៥-​ឈ្មោះ ជេស វិបុល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៩ ទីលំនៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​និង​ទី​៦-​ឈ្មោះ ឡុង កញ្ញា​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​

ជនសង្ស័យ ទាំង​៦​នាក់​នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាពថា​ពួកគេ បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតមែន ។ បច្ចុប្បន្ន​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កសាង សំណុំរឿង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ​អប់រំ​ផ្ដាច់​សារធាតុ​ញៀន ។​

ចំណែក​ឯ​ទី​តាំងទី​២​នៅ​ផ្ទះសំណាក់ សុខ ហង្ស​មាស សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ទី​១-​ឈ្មោះ ឈឿម ពណ្ណ​រាយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​ម្ចាស់ផ្ទះ​សំណាក់ សុខ ហង្ស​មាស ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង​១២​និង​១០​ប្រើប្រាស់ ។ ទី​២-​ឈ្មោះ ស្រី ណា​រ៉ូ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងកាត់សក់ ទីលំនៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង​១២​និង​៤០​នាទី​ប្រើប្រាស់ ។ និង​ទី​៣-​ឈ្មោះ អឿន វិច្ឆិកា​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ ទីលំនៅ​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង​១២​និង​៤០​នាទី​ប្រើប្រាស់ ។

​ក្រោយពី​ធ្វើការ ឃាត់ខ្លួន​សមត្ថកិច្ច​យើង​ដកហូត​បាន​ឧបករណ៍​ឆ្នៃ​ជក់​គ្រឿងញៀន​មួយចំនួន​និង ទូរស័ព្ទដៃ​៣​គ្រឿង ។ ជនសង្ស័យ​ទាំង​៣​នាក់​នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាពថា​ពួកគេ ពិតជា​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ពិតមែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរ​បា​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦​នេះ ៕
k1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya