ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » កម្មករ​ហែ​ក្បួន​ពី​ខេត្ត​កំពង់ស្ពឺ មក​សុំ​អន្តរាគមន៍​ពី​សម្តេច​ហ៊ុន​សែន ករណី​ចាប់​តំណាង​កម្មករ ៥ នាក់​ ​

កម្មករ​ហែ​ក្បួន​ពី​ខេត្ត​កំពង់ស្ពឺ មក​សុំ​អន្តរាគមន៍​ពី​សម្តេច​ហ៊ុន​សែន ករណី​ចាប់​តំណាង​កម្មករ ៥ នាក់​ ​

ខេត្ត​កំពង់ស្ពឺ​៖ សង់​ត្រា​ល ដែល​ធ្វើការ​ខាង​វិស័យ​ការងារ បានឲ្យដឹងថា ក្រោយ​ពី​ការចរចា​ប្រមាណ​កន្លះ​ម៉ោង ចាប់ពី​ម៉ោង ៩ ដល់ ៩ និង ៣០ ព្រឹក ថ្ងៃទី​១៤​មករា​នេះ មិនបាន​សម្រេច​រវាង​ភាគី​តំណាង​កម្មករ តំណាង​សហជីព និង​មន្ត្រី​ក្រសួង​ការងារ ព្រះរាជអាជ្ញា មន្ទីរ​ពាក់ព័ន្ធ និង​តំណាង​សាលាខេត្ត រួចមក កម្មករ​ប្រមាណ​ជា ២០០ នាក់ បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ មក​កាន់​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​។ ក្រុម​កម្មករ​កាត់ដេរ​ទាំងនោះ ទាមទារ​ឲ្យ​តុលាការ ដោះលែង​តំណាង​កម្មករ ៥ នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១២​មករា​។​

​សង់​ត្រា​ល បាន​គូសបញ្ជាក់ថា ការចរចា​មិន​សម្រេច​រវាង​ភាគី​ទាំងសងខាង គឺ​ដោយសារតែ​ភាគី​សាលាខេត្ត ចង់​យក​ចំនុច​ទាមទា​រទាំង ៩​ចំនុច​របស់​កម្មករ​មក​និយាយ​មុន តែ​ភាគី​ខាង​សហ​ជិព និង​កម្មករ ចង់យក​ចំនុច​ការដោះលែង សមាជិក​ទាំង ៥​នាក់​របស់​ខ្លួន​មុន​។​

​សូម​រម្លឹកថា ហេតុការណ៍​អំពើហិង្សា នៅ​មុខ​រោងចក្រ​កាត់ដេរ Agile Sweater នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៦ នាំឲ្យ​របួស​កម្មករ​ជា​ច្រើន​នាក់ ហើយ​ក្នុង​ពេល​នោះ ប៉ូលិស​បាន​ចាប់ខ្លួន​តំណាង​សហជីព​របស់​លោក​ប៉ាវ​ស៊ីណា ៥ នាក់​។ អ្នក​ទាំង ៥ នោះ ត្រូវបាន​តុលាការ ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ ពីបទ ញុះញង់ និង​បង្ក​ហិង្សា​៕

Worker Kampong Spoeu1 Worker Kampong Spoeu2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya