ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ម្នាក់ ​

ភ្នំពេញ ៖ កាល វេលា​ម៉ោង​២០​និង​២០​នាទី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ បុរស​ម្នាក់ ត្រូវបាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​គេ បញ្ជូន​ទៅ​សង្គ្រោះ​ជាបន្ទាន់ ដោយសារ​រថយន្ត​ពីរ​គ្រឿង បើក​ជែង​គ្នា​ជ្រុង​ទៅបុក​យ៉ាង ពេញទំហឹង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ ពោធិ៍​សែន​ជ័យ​។​
​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0536 អ្នកបើកបរ ពុំ​ត្រូវបាន​ស្គាល់​ឈ្មោះ​នោះ​ទេ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​សេរី ឆ្នាំ​២០១២ មិនទាន់មាន ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​២​នាក់ មិន​ត្រូវបាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះ​ដែរ ។​
​មុនពេល​កើតហេតុ​ទាំង​ពីរ​ជិះ​ម៉ូតូ​ឌុប​គ្នា ក្នុង​ទិសដៅ​ពីលិត​ទៅ​កើត​ចំណែក ឯ​រថយន្ត​ក៏​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើតហេតុ​ដែរ លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត មួយគ្រឿង​ទៀត​ម៉ាក​រ៉េ​ហ្វ​រ មិន​ស្គាល់​ស្លាក​លេខ​បាន​បើក​មក​ជែង រថយន្ត​ហ៊ីយ៉ានដាយ​រួច​ក៏​ប៉ះ​រថយន្ត ហ៊ី​យ៉ា​ដាយ ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្តាល ឲ្យ​អ្នកបើក​ម៉ូតូ​ទាំង​ពីរ​ដួល ទៅ​នឹង​ថ្នល់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ត្រូវបាន​គេ​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង ត្រូវបាន​គេ​ឃាត់​បាន ១​គ្រឿង គឺ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ចំណែក​ឯ​រថយន្ត​ម៉ាក​រ៉េ​ហ្វ​រ​បាន​គេចខ្លួន​បាត់​៕

Hong-0335 Hong-0337

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya