ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់​ឆក់​កាបូប​អ្នកលក់​ទូរស័ព្ទ​នៅ​ហាង​គង់​អ៊ី​មិនបាន​សម្រេច ​

ជនសង្ស័យ​ម្នាក់​ឆក់​កាបូប​អ្នកលក់​ទូរស័ព្ទ​នៅ​ហាង​គង់​អ៊ី​មិនបាន​សម្រេច ​

ភ្នំពេញ ៖ នារី​ម្នាក់​ដែលជា​អ្នក​លក់​ទូរស័ព្ទ​នៅ​ហាង​គង់​អ៊ី នៅ​ជិត​ផ្សារ​ដេប៉ូ​ត្រូវ​ក្រុម​ចោរឆក់​កាបូប​មាន​គ្នា​៤​នាក់​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​រងគ្រោះ​តែ​មិនបាន​សម្រេច ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​នាំគ្នា​រត់​ចោល​ម៉ូតូ​ទាំង​២​គ្រឿង តែ​ជនសង្ស័យ​ម្នាក់​រត់​មិន​ទាន់​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​រហូត​ដល់​សន្លប់​បាត់ស្មារតី រួច​ត្រុវបាន​សមត្ថកិច្ច​ដឹកយ​កទៅសង្គ្រោះ​បន្ទាន់​នៅ​មន្ត្រី​ព្រះ​កុស​មះ​ផងដែរ ។​
​ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦​នៅ​ចំ​ណុ​មុខផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​២៧១​ក្រុមទី​១៣ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។​
​ជនសង្ស័យ​មិន​ស្គាល់​អត្តសញាណ និយាយ​មិន​រួច​ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ​
(​ឃាត់ខ្លួន​បាន​) ។ ជនសង្ស័យ​រងរបួស​ធ្ងន់ធ្ងរ​បែកក្បាល និង លើ​ផ្ផ្ទៃមុខ​ដោយសារ​
​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​រហូត​ដល់​សន្លប់​បាត់ស្មារតី តែ​ត្រុវបាន​ដឹក​យក​ទៅ​ស​ង្គ្រោះ​បន្ទាន់​នៅ​មន្ត្រី​ព្រះ​កុស​មះ​។​
​ជនរងគ្រោះ​ឈ្មោះ អ៊ី សុខា ភេទ​ស្រី​អាយុ ៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​នៅ​
(​ហាង​គង់​អ៊ី​)​ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​
​ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ​រលាត់​ក្បាលជង្គង់​និង​ត្រគៀក​ខាងឆ្វេង សំភារ​:​បាត់បង់​
​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​ណូគា​សេរី​៥៣០ ពណ៌​ស និង​លុយ​២០$​។​
​វត្ថុតាង​ចាប់យក​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​
​ទាំង​ពីរ​គ្រឿង​(​ជា​របស់​ជនល្មើស​) ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ជា​មួយ​ប្អូនប្រុ​​ស​ត្រឡប់មក​ពី​ដើរលេង​នៅ​កោះ​ពេជ្រ​ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ ពេល​ជិះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់តែ​មាន​ជនល្មើស​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦​មួយ​គ្រឿង​មាន​ស្លាក​លេខ​គឺ ភ្នំពេញ​1FO-0535 និង​១​គ្រឿង​ទៀត​គ្មាន​ពាក់​ស្លាក​លេខ បាន​ជិះ​មក​អែម​ទន្ទឹម​រួច​គ្នា​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ដាច់​ខ្សែ​តែ​មិនបានៗ​​តែ​ទូរស័ព្ទ​ណូគា​១​គ្រឿង​និង​លុយ​២០$ ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​រី​ឯ​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ដែល​គ្មាន​ស្លាក​លេខ​បាន​ជិះ​គេច​ទៅ​ដួល​នៅ​មុខ​ក្លឹប​ប្លូ​ផាក ផ្លូវ​លេខ​២៦១ ក្រុមទី​១១
​ភូមិ​៣ សង្កាត់​បឹង​សាឡាង ចាប់បាន​ម្នាក់​និង​ម្នាក់​ទៀត​គេចខ្លួន​បាត់​ចំណែក​ជនល្មើស​២​នាក់​ទៀត​បាន​ជីះ​ម៉ូតូ​រត់គេច​ដែរ​ដោយ​មាន​ប្អូន​ជនរងគ្រោះ​ដេញតាម​ពីក្រោយ​ប៉ុន្តែ​នៅពេល​ទៅ​ដល់​ចំ​ណុ​​ច​ផ្លូវ​ទេព​ផន​កែង និង ផ្លូវ​២៧១​ជនល្មើស​បាន​ជ្រុល​ទៅបុក​ជញ្ជាំ​ផ្ទះ​ប្រជាពលរដ្ឋ​ដួល​ទៅមុខ​លែងរួច​ក៏​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ទៅ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​បាន​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ដើម្បី​រង់ចាំ​ធ្វើការ​សាកសួរ​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​៕
12015_459175994267496_4459831251015536916_n 12565597_459175980934164_3980504095175796264_n 12573170_459176007600828_24397106401275569_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya