ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ដេញ​វាយ​តាមផ្លូវ​មិន​អស់ចិត្ត​ដេញ​វាយ​ដល់ផ្ទះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​សង្ស័យថា ជា​ករណី​ដេញ​ប្លន់​ ​

ដេញ​វាយ​តាមផ្លូវ​មិន​អស់ចិត្ត​ដេញ​វាយ​ដល់ផ្ទះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​សង្ស័យថា ជា​ករណី​ដេញ​ប្លន់​ ​

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់ ដោយសារតែ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយក្រុម មាន​ទាំង​រថយន្ត និង​ម៉ូតូ បាន​ជិះ​ដេញ​បុក​និង​វាយ​តាមផ្លូវ ហើយ​មិន​អស់ចិត្ត​បាន​មក​វាយ​ដល់​មុខផ្ទះ​ថែម​ទៀត និង​យក​របស់របរ លុយ​អស់​មួយចំនួន ដោយ​សង្ស័យ​ថា​ជា​ករណី​ដេញ​តាម​ប្លន់​ដល់​មុខផ្ទះ​ទៀតផង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១០​នាទី​យប់​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​វ៉ាស៊ីនតោន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​
​បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​និង​ប្អូនប្រុស បាន​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង មក​ពី​ស្ពាន​ជ្រោយចង្វារ​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ បំណង​ត្រឡប់មក​ផ្ទះ​វិញ​នៅ​កន្លែងកើតហេតុ​មុខផ្ទះ​ជនរងគ្រោះ ខ​ណះ​បាន​ពាក់កណ្តាល​ផ្លូវ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​រថយន្ត​ម៉ាក​វី​ហ្គូម​ក​ពី​ក្រោយ ហើយ​បាន​អែប​និង​បាន​ស្រែក​ជេរ រួច​គៀរ​ឱ្យ​ចូល​គៀន​តែ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​រត់ តែ​ត្រូវបាន​ពួកគេ​ជិះ​រថយន្ត​ដេញ​តាម​បុក និង​ម៉ូតូ​២​គ្រឿង​ទៀត ហើយ​ជនរងគ្រោះ​បាន​ជិះ​មក​ដល់​ខាង​មុខ​ផ្ទះ​ទៅហើយ ក៏​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ​និង​រថយន្ត​ប្រដាប់​ដោយ​ដុំ​ថ្ម និង​ដុំ​ឈើ វាយ​មក​លើ​ជនរងគ្រោះ​ម្នាក់ បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ និង​បាន​វាយកំទេច ខ្ទេច​ម៉ូតូ​មួយ​គ្រឿង​ថែម​ទៀត ហើយ​យក​កាបូប ដែល​មាន​លុយ​នៅក្នុង​នោះ​មួយ​ចំនួន និង​អា​យផេត​មួយគ្រឿង រួច​គេចខ្លួន​បាត់​អស់ ។
​ក្រោយមកទើម​សមត្ថកិច្ច​មូលដ្ឋានបា​ន​មកដល់​កន្លែងកើតហេតុ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​សួរនាំ​បន្ថែម​នៅ​បុស្តិ៍នគរបាល​ជ្រោយចង្វារ និង​ដាក់​ពាក្យបណ្តឹង​ផងដែរ ៕
12417586_1550602515263388_3290530743236321224_n 12552763_1550602438596729_3706349573772405410_n 12553097_1550602538596719_3175150529446509807_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya