ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្លាប់ ៥​នាក់ និង​របួស ១៦​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦ ​

ស្លាប់ ៥​នាក់ និង​របួស ១៦​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់ ចរាចរណ៍​នៅ​ទូទាំង ប្រទេស​ចំនួន ១២​លើក (​យប់ ១១​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៥​នាក់ (​ប្រុស​) របួសធ្ងន់ ១១​នាក់ (​ស្រី ០៤​នាក់​) របួសស្រាល ០៥​នាក់ (​ប្រុស​) និង​មិន​ពាក់មួក​ពេល គ្រោះ​ថ្នាក់​មាន ១០​នាក់ (​យប់ ០៨​នាក់​)​។​
​យោង​តាម​អគ្គស្នងការ ដ្ឋា​ននគរបាលជាតិ បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ០៥​គ្រឿង រថយន្ត​ធុន​ធំ ០២​គ្រឿង យាន​ផ្សេងៗ ០២​គ្រឿង និង​ថ្មើរជើង ០៣​នាក់​។​
​មូលហេតុ​ដែល បណ្តាលឲ្យមាន គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ០៦​លើក មិន​ប្រកាន់​ស្តាំ ០២​លើក ប្រជែង​គ្រោះថ្នាក់ ០២​លើក ស្រវឹង ០១​លើក និង​មិន​គោរព​សិទ្ធ ០១​លើក ផង​ដែល​។ ដោយឡែក​យាន​ល្មើស សរុប​ទូទាំង​ប្រទេស​មាន ៨៨២៦​គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ៣៧៨៧​គ្រឿង និង​ពិន័យ​សរុប ៥០៣៩​គ្រឿង​៕

sf2-600x450

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya