ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​និង​ថ្នាំញៀន​៥​កញ្ចប់​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​និង​ថ្នាំញៀន​៥​កញ្ចប់​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​២​នាក់ រួម​នឹង​ថ្នាំញៀន​៥​កញ្ចប់​ត្រូវ​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ជ​យ័​ជំ​នៈ ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ នាង ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។ ២-​ឈ្មោះ ពៅ ភក្តី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ មុខរប​រៈ​មិន​ពិតប្រាកដ​។​

 

​វត្ថុតាង​ចាប់យក​បាន​៖ -​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន​៥​កញ្ចប់​(​ធំ​១​កញ្ចប់ )(​តូច​៤​កញ្ចប់​) -​ទូរ​សព្ទ័​០២​គ្រឿង​(​ម៉ាក​Nokia​ចុច​ពិល​០១ និង​ម៉ាក​hiya​ចុច​ពិល​០១) -​ម៉ូតូ​០១​គ្រឿង​ម៉ាក wave I(​ចិន​) ពណ៌​ខ្មៅ​ផ្លាកលេខ ប 2312 ភព​1 -​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ​០២​សន្លឹក និង ប​ណ្ណ័​បើកបរ​ថតចំលង​០២​សន្លឹក​។​

 

​នៅ​មុនពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បានចេញ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ ជួបនឹង​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ដោយមាន​ការសង្ស័យ បាន​ហៅ​ឈប់​ធ្វើការ​ឆែកឆេរ រកឃើញ​វត្ថុតាង​ដូចខាងលើ រួច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀន​ខាងលើ​ពី​ជន​មិន​ស្គាល់ឈ្មោះ​នៅ​ម្តុំ​វាល​ខ្សាច់​សង្កាត់​ចាក់អង្រែលើ​ដើម្បី​យកទៅ​ឲ្យ​គេជ​ក់នៅ​ផ្ទះសំណាក់​ភ្នំ​មាស​ប្រាកដ​មែន​៕gg gs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya