ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ​០២​នាក់ ពីបទ​លួច​(​ឆក់ កាបូប ) ​

ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ​០២​នាក់ ពីបទ​លួច​(​ឆក់ កាបូប ) ​

ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ឃាត់ខ្លួន ខ​ណះ​ដែល​ពួកគេ​ធ្វេី​សកម្មភាព​ឆក់​កាបូប ជនរងគ្រោះ​បាន​សម្រេច​ព្យាយាម​ជិះ ម៉ូតូ​គេចខ្លួន ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ​ព្រមទាំង​ស្រែក​ចោរៗ ភ្លាមនោះ កំលាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​៣ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន បាន​ស្ទាក់​ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ និង​ម៉ូតូ ០២​គ្រឿង រួម​ទាំង​វត្ថុតាង​កាបូប​របស់​ជនរងគ្រោះ ចំណែក​ជនសង្ស័យ​០១​នាក់​រត់​គេចខ្លួន​បាត់ ។​
​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៤៧ ក្រុមទី​៩ សង្កាត់ ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទី​១- ខន រចនា ហៅ ភេ​វ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ​៨៦​អា ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌ​ទួលគោក (​ជា​អ្នកបើក​ម៉ូតូ ) ។​
​ទី​២-​សោម វ៉ា​លីហ្សា ហៅ ហ្សា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ​១៣​អឺ​០ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នកបើក​ម៉ូតូ​)​។​ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ចិន ម៉ុន​ថា ហៅ អ៊ាក ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ខោអាវ​នៅ ផ្សារ​អ៉ី​អន ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ប៉ប្រ៉​កខាង ជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​វត្ថុតាង​ចាប់យក ៖
-​ម៉ូតូ​ពី​រគ្រឿង​ម៉ាក​Honda C125 ពណ៌​ខ្មៅ ស៊េរី 2008 ពាក់​ស្លាក​លេខ​សៀមរាប​1E-4257 មាន លេខ​តួ​និង​លេខ​ម៉ាស៊ីន 9475974 និង​ម៉ាក Honda C110 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1B-6959 មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន 80081 75 ( ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព )​។​
-​កាបូបស្ពាយ​ពណ៌​ខ្មៅ ចំនួន​០១ (​ជា​កាបូប​របស់ ជនរងគ្រោះ ) ។​
​សំភារ​:​បាត់បង់ ៖
-​លុយ​ចំនួន​៥០០០០៛ និង​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក ណូគា ពណ៌​ស មាន​ស៊ីម​លេខ 016 242 467 ។​
​តាម​ប្រភព​ព័ត៍មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជន​រង គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៥០ ពណ៌​បៃតង ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BH-0633 ធ្វើ ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ពី​លិច​មក​កើត មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន សង្ស័យ​០៣​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​តាម​មកពី ក្រោយ ទន្ទឹម​អែប​ខាងឆ្វេង​បានធ្វើ​សកម្មភាព​ឆក់ កាបូប​ពី​ដែល​ជនរងគ្រោះ​បានសម្រេច​ព្យាយាម​ជិះ ម៉ូតូ​គេចខ្លួន ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ​ព្រមទាំង​ស្រែក​ចោរៗ ភ្លាមនោះ កំលាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​៣ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន បាន​ស្ទាក់​ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ និង​ម៉ូតូ ០២​គ្រឿង រួម​ទាំង​វត្ថុតាង​កាបូប​របស់​ជនរងគ្រោះ ចំណែក​ជនសង្ស័យ​០១​នាក់​រត់​គេចខ្លួន​បាត់ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ឃាត់ ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
10624968_1550433038613669_7075493006421691054_n 12439488_1550433115280328_7492708322540681654_n 12507334_1550433105280329_6068738688061156255_n12439488_1550433115280328_7492708322540681654_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya