ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ក្លែងក្លាយ​ម្នាក់ ដែល​ប៉េអឹម​ពិតប្រាកដ​ចាប់ខ្លួន គឺជា​ចោរ​ប្លន់ ទើប​ចេញពី​គុក ​

ប៉េអឹម​ក្លែងក្លាយ​ម្នាក់ ដែល​ប៉េអឹម​ពិតប្រាកដ​ចាប់ខ្លួន គឺជា​ចោរ​ប្លន់ ទើប​ចេញពី​គុក ​

ភ្នំពេញ​៖ យុវជន​ម្នាក់​ដែល​ក្លែង បន្លំ​ស្លៀក​ឯកសណ្ឋាន អាវុធហត្ថ​សក្តិ​២ និង​ពាក់មួក​បញ្ជាការ ដ្ឋា​ន​កង​អង្គរក្ស ត្រូវបាន​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​យប់ ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៦ គឺ​ធ្លាប់​ជាប់គុក ៦​ឆ្នាំ ពី​បទ​ប្លន់ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ និង​ទើបតែ​ចេញពី គុក​វិញ​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់​ពី យុវជន​ម្នាក់​នេះ បាន​ទៅ​ដើរ​ទារប្រាក់ ពី​អ្នក​ចែកចាយ និង​ជក់​គ្រឿងញៀន នៅ​ម្តុំ​ភូមិ​ត្រពាំង​ឈូក មុខ​ពេទ្យ​លោកសង្ឃ ហើយ​ជិះ​ម៉ូតូ​ទៅ​បង្ក គ្រោះថ្នាក់​ចរាចរ​ជាមួយ​រថយន្ត លុច​ស៊ី​ស​៥៧០ មួយគ្រឿង នៅ​ចំណុច ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក​។ តាម​ចម្លើយ​សារភាព របស់​យុវជន​ខាងលើនេះ បានឲ្យដឹងថា រូបគេ​មាន​ឈ្មោះ ហុង រិទ្ធ ហៅ ហ៊ុន រិទ្ធ អាយុ ២៧​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ កន្លង​មក​មុន​ឆ្នាំ​២០០៩ រូប​គេ​ធ្លាប់​ក្លែងបន្លំ​ជា អាវុធហត្ថ​ដើរ​គំរាម​ជម្រិត​ទារប្រាក់ និង​ប្លន់​ប្រជាពលរដ្ឋ​ជាច្រើន លើក​ច្រើន​សារ រួចមកហើយ ហើយ​ក៏​ត្រូវបាន កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន ទៅ​តុលាការ ម្តង​រួចមកហើយ​ដែរ​តាំងពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០០៩ និង​ត្រូវបាន​តុលាការ​កាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល​៦​ឆ្នាំ ពី​បទ​ប្លន់​។​
​ប្រភព​ដដែល​បន្តថា “​បន្ទាប់ពី​ចេញពី​គុក នៅក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ រូបគេ​មិន​មាន​មុខរបរ​អ្វី​ជាក់លាក់ ក៏​ទៅ​ទិញ​ឯកសណ្ឋាន អាវុធហត្ថ​ពី​ផ្សារ​ទឹកថ្លា បន្លំ​ជា​អាវុធហត្ថ​ពាក់​សក្តិ​២ ដើរ​គម្រាម​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ទៀត ពិសេស​បាន​ទៅ​គម្រាម យក​ប្រាក់​ពី​ពួក​លក់ និង​ជក់​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ជា​ញឹកញាប់​ស្ទើរ​រាល់ថ្ងៃ​”​។​
​រហូតដល់​យប់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦ បន្ទាប់ពី​រូបគេ​បាន​ដើរ យក​ប្រាក់​ពី​អ្នកលក់ និង​ជក់​គ្រឿងញៀន នៅ​ម្តុំ​ត្រពាំងឈូក មុខ​ពេទ្យ លោកសង្ឃ ដូច​រាល់​ដង​រួច រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ ប៉ះ​ជាមួយ​ឡាន លុច​ស៊ី​ស​៥៧០ មួយគ្រឿង នៅ​ម្តុំ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើមគ​។ ពេល​មាន​ប៉ូលីស​ប៉ុស្ត៍​ផ្សារ ដើម​គ​ទៅ​អន្តរាគមន៍ រូបគេ​បាន​ជិះ​ម៉ូតូឌុប​ទៅផ្ទះ ប្តូរ​ឯកសណ្ឋាន​ជា អាវុធហត្ថ​ក្លែងក្លាយ ត្រលប់មក កន្លែងកើតហេតុ ធ្វើ​ការគំរាមកំហែង ដល់​ភាគី​ម្ចាស់​ឡាន និង​សមត្ថកិច្ច ទៅ​ទីនោះ ដោយ​និយាយ​គ្នា​មិនត្រូវ ក៏​បាន​នាំគ្នា​ទៅ សម្របសម្រួល​នៅ ប៉ុស្ត៍នគរបាល​ផ្សារ​ដើមគ រហូត​ដល់​កម្លាំង​អាវុធហត្ថ ខណ្ឌទួលគោក​ទៅដល់ មើល​ដឹងថា​រូបគេ​ជា អាវុធហត្ថ​ក្លែងក្លាយ ក៏​ចាប់​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តែម្តង​៕
khada0419 khada0422

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya