ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឆែ សុធា​ ដាក់​ប៉ុស្តិ៍​ជជុះ​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​

លោក ឆែ សុធា​ ដាក់​ប៉ុស្តិ៍​ជជុះ​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​

បន្ទាយមានជ័យ​៖ អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​បានឲ​ដឹង​ថា​សព្វថ្ងៃនេះ​មាន​ប៉ុស្តិ៍ មន្ត្រី ជំនាញ​ជា​ច្រើន​កន្លែង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​មក​កាន់​ទី​រួម​ខេត្ត​បន្ទាយមានជ័យ នៃ​ក្រុង​សិរីសោភ័ណ​ព្រោះ​លើ​ចម្ងាយ​ផ្លូវ​មិន​ដល់​៥០​គីឡូម៉ែត្រ មាន​ប៉ុស្តិ៍​ដល់​ទៅ​៦​កន្លែង​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ឲ្យ​ឈ្មួញ ដឹក​ទំនិញ​ទាំងអស់​បង់លុយ​បង់ថ្លៃ​ក្បាល​ឡាន ថ្លៃ​បាយ ហើយ​ទំនិញ​មាន​ពន្ធ​ក៏ត្រូវ​បង់​ដែរ​។​ប្រភព​ដដែល​បាន​បញ្ជាក់ថា ការ​បង់លុយ​ក្រៅផ្លូវការ​ឲ្យ​មន្ត្រី​គយ​ខិលខូច​ខ្លះ​បង់​ជា​ជើង​និង​ខ្លះទៀត បង់​គិត​ជា​ខែ​ចាប់ពី​១៥០​ដុល្លារ​ទៅ​២០០​ដុល្លារ​។​
​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា ដែល​បាន​ប្រកាស​ចូល​កាន់តំណែង​កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ២០១៥ មិនទាន់​បាន​មួយ​ខែ​ជំនួស​លោក ថោង សុខាំ​ភូ ដែល​រង​ការរិះគន់​ពី​អ្នកជំនួញ​រឿង​ដាក់​កុងត្រូល​ច្រើន​កន្លែង​យកលុយ​ពី ឈ្មួយ​ដឹកទំនិញ​នោះ​ត្រូវ​គេ​ដឹង​ថា​កំពុង​បង្កើត​ប៉ុស្តិ៍​ជជុះ​ថ្មី​ពីរ បន្ថែម​ទៀត​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ភូមិសាស្ត្រ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​និង​ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​
​អ្នកជំនួញ​តូចធំ​ដែល​ដឹក​ទំនិញ​ពី​ប្រទេស​សៀម​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ បាន​រិះគន់​ថា​ពីមុន​ពួកគាត់​រំពឹងថា​ការធ្វើ​អាជីវកម្ម​របស់​ពួក​គាត់​អាច នឹង​មាន​ភាពប្រសើរ​ឡើង​ក្រោយ​ពី​លោក ឆែ សុធា ចូលកាន់​តំណែង​ជំនួស​លោក ថោង សុខាំ​ភូ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​តែ​ផ្ទុយ​ទៅ​វិញ​មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ បន្ថែម​ទៀត​ព្រោះ​ចំនួន​កុងត្រូលជជុះ​ឬ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ក្រុម​គយ មាន​ចំនួន​កើនឡើង​។​
​ចំពោះមុខ​បញ្ហា​ខាងលើ​នេះ​អ្នកជំនួញ​តូច​ធំ​ដែល​ដឹក​ទំនិញ​ពី​ប្រទេស​សៀម ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​បាន​សំណូមពរ ឲ្យ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គប្បី​ត្រួតពិនិត្យ សកម្មភាព​ការងារ​របស់ លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ថ្មី​នៃ​ខេត្ត​បន្ទាយមានជ័យ​ឡើងវិញ​ពិសេស​ករណី បង្កើត​ប៉ុស្តិ៍​ជជុះ​ថ្មី​នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​ក្នុង​ឃុំ សំរោង ស្រុក​អូរជ្រៅ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បើ​មន្ត្រី​ជំនាញ​បំពេញ​ការងារ​មិន​ត្រឹមត្រូវ​វា មិន​ត្រឹមតែ​ធ្វើឲ្យ​បាត់បង់​ចំណូលព​ន្ធ​រដ្ឋ​នោះ​ទេ​តែ​វា​ក៏​បង្ក​ការលំបាក ដល់​អ្នកជំនួញ​ដែល​រកស៊ី​ស្រប​ច្បាប់​ផង​ដែរ​ព្រោះ​ពួកគេ​ក៏​ត្រូវ​ចំណាយ​ប្រាក់ ក្រៅផ្លូវការ​៕

btv-a1552

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya