ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ចិន​កាប់​ជ្រូក​ម្នាក់ ត្រូវ​ជ្រូក​ខាំ​ស្លាប់

ចិន​កាប់​ជ្រូក​ម្នាក់ ត្រូវ​ជ្រូក​ខាំ​ស្លាប់

​បន្ទាយមានជ័យ ៖ បុរស​ម្នា​ក់វ័យ​៤១​ឆ្នាំ ត្រូវបាន​ស្លាប់បាត់​បង់ជីវិត គ្រា​ដែល​ងើប​ទៅ​ចាប់​.​ក​ជ្រូក ដើម្បី​កាប់​លក់ ត្រូវ​ជ្រូក​ខាំ កាលពី​វេលា​ម៉ោង ៥​ទាបភ្លឺ ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ ក្នុងភូមិ​គល់ស្ពាន​១ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

 

​ជនរងគ្រោះ​ឈ្មោះ គឹម ធួន ប្រុស​អាយុ ៤១​ឆ្នាំ ប្រពន្ធ​មានឈ្មោះ សៀង ពៅ អាយុ ៤៦​ឆ្នាំ​ក្រុមគ្រួសារ​នេះ មានកូន​ប្រុស​ស្រី ដល់​ទៅ ៤​នាក់ រស់នៅ​ក្នុងភូមិ អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

 

​មុនពេល​កើតហេតុ​ជន រងគ្រោះ​បាន​ទៅ​កាប់​ជ្រូក ក្នុង​ស្តង់​ជាធម្មតា តែ​ចង្រៃ​ចៃដន់​អ្វី ស្រាប់​តែមាន​ជ្រូក មួយ​ក្បាល​បាន​ខាំ​ដៃ​របស់គាត់ ឈាម​ជោគ​ចេញ​ដៃ​ក្រោយ ពេល​ជូត​ឈាម​ហើយ​បុរស់​នោះ មិនបាន​ទៅ​ពេទ្យ​ចាក់​ថ្នាំ បន្សាបពិស​ឡើយ សំអាងថា​ជ្រូក​ខាំ​មិនជា​អ្វី​។​

 
​លុះ​ចូលដល់​ថ្ងៃទី​២ ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០១៦ ស្រាប់តែ ពិស​ជ្រូក​ធ្វើទុក្ខ​ជ្រាបចូល​ក្នុង​ខ្លួន ប្រកាច់​ពេញ​ផ្ទះ​ពេលនោះ ក្រុមគ្រួសារ​បាន​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​ឯកជន ដើម្បី​ព្យាបាល លុះ​ម៉ោង ៧​យប់ ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​៕sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya