ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » មិត្តភក្តិ ស៊ី​មិត្តភក្តិ វាយ​នឹង​កាប់ ជាច្រើន​កាំបិត ប្លន់​យក​គ្រឿងអលង្ការ​

មិត្តភក្តិ ស៊ី​មិត្តភក្តិ វាយ​នឹង​កាប់ ជាច្រើន​កាំបិត ប្លន់​យក​គ្រឿងអលង្ការ​

​ភ្នំពេញ ៖ នារី​ម្នាក់​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ត្រូវបាន​មិត្តភក្តិ​នារី​២​នាក់  វាយ​នឹង​អង្រែបុកគ្រឿង និង​យក កាំបិត​បុ័ងតោ កាប់​ជាច្រើន ចំក្បាល និង​ដងខ្លួន ប្លន់​យក​គ្រឿងអលង្ការ   បណ្តាល​ឲ្យ រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​
​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង​០០​នាទី យប់ ថ្ងៃទី​១១ កញ្ញា ២០១៣ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​លេខ​៤០៦ ជាន់​ទី​៣ ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​សមត្ថកិច្ច​ឲ្យ​ដឹង​នារី​ជនរងគ្រោះ​ឈ្មោះ ផាន ដាលីន ភេទ​ស្រី អាយុ​ជាង ៣០​ឆ្នាំ មុខរបរ​ជា​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ  នៅ​ថៃ្ង​កើតហេតុ​នារី​រងគ្រោះ​ទើបតែ​ចេញពី​ធ្វើការ​ស្រាប់តែ​ត្រូវ​នារី​ពីរ​នាក់​ដែល​ត្រូវជា​មិត្តភក្តិ បាន​ដើរ​តាម​ពីក្រោយ​នាង​រហូត មកដល​ចំណុចកើតហេតុ ក៏​នារី​មិត្តភក្តិ​ពិរ​នាក់​នោះ បានធ្វើ​សកម្មភាព វាយ​នឹង​អង្រែបុកគ្រឿង​នារី​រងគ្រោះ​យ៉ាងដំណំ ហើយ​ថែមទាំង យក​កាំបិត​បុ័ងតោ មក​កាប់​ទៅលើ​ជន​តង​គ្រោះជា​ច្រើន​កន្លែង  រួ​ក​ក៏ ប្លន់​យក​កងដៃ និង​ក្រវិល​និង​គ្រឿងអលង្ការ​ជាច្រើន ពី​ជនរងគ្រោះ ។​
​ហើយ ចំណែក​ជនដៃដល់​ខាងលើ​ទីមួយ​មាន ឈ្មោះ ១. អ៊ែ​ល រ៉​ហ្វី​អាស ភេទ​ស្រី អាយុ​ជាង ២០​ឆ្នាំ ជនជាតិ​អ៊ីស្លាម ធ្វើការ​រោងចក្រ​ជាមួយ​ជនរងគ្រោះ ឯ​បក្ខពួក​ម្នាក់ទៀត​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ បច្ចុប្បន្ន នារី​ជា​ជនដៃដល់​ទាំង ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​នាំទៅ​ធ្វើការ​សួរនាំ​បន្ត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕
​ហើយ​ចំពោះ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ព្យាបាល​ភ្លាមៗ ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya