ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឆែ សុធា បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​រត់ពន្ធ​តាម​អំពើ​ចិត្ត ​

លោក ឆែ សុធា បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​រត់ពន្ធ​តាម​អំពើ​ចិត្ត ​

បន្ទាយមានជ័យ​៖  ទោះជា​មាន​ការផ្លាស់ប្តូរ​មេ​គយ​ថ្មី នៅ​ខេត្ត​បន្ទាយ​មា​ជ័យ​ត្រូវបាន​គេ​រាយការណ៍​ថា ទំនិញ​គេច​ពន្ធ​នៅ​តែ​កើតមាន​ហើយ​សំរុក​ដឹក​ជញ្ជួន​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​គយ​។
​រថយន្តក្រុង​ដឹក​អ្នកដំណើរ​គ្រប់​ក្រុមហ៊ុន រថយន្ត​កាមរី និង​រថយន្ត​ថា​ន់​ត្រា ត្រូវបាន​ក្រុម​ឈ្មួញ​យក​ធ្វើ​ជា​មធ្យោបាយ​ក្នុង​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ទាំងនេះ​។
​លោក ឆែ សុធា ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក​ថោង សុខាំ​ភូ ដែល​ល្បី​ថា​បើក​ភ្លើង​ខៀវ​អោយ​ឈ្មួញ​រត់ពន្ធ​តាម​អំពើ​ចិត្ត ។​
​បន្ទាប់​ពី​ចូលកាន់​តំណែង​លោក ឆែ សុធា បាន​ប្តេជ្ញា​ថា​មិន​អោយ​មាន​ដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ​ដើម្បី​ជំរឹត​ទារលុយ​ពី​ពលរដ្ឋ មិន​បង្កលក្ខណ​:​បង្កើតអោយមាន​ទំនិញ​រត់ពន្ធ ទប់ស្កាត់​រាល់​ទំនិញរត់ពន្ធ​គ្រប់​ប្រភេទ​មិនអោយ​កើត​មាន​ដូច​សម័យ​មេ​មុន​។​
​តែ​ធាតុ​ពិត​តាំងពី​លោក ឆែ សុធា បាន​មក​កាន់​ខេត្ត​បន្ទាយមានជ័យ​កុងត្រូល​នៅតែ​មាន​ច្រើន បទល្មើស​រត់ពន្ធ​កើតមាន​កាន់តែ​ច្រើន​ជាង​មុន​ក្រុម​ឈ្មួញ​សំរុក​ដឹក​ទាំងថ្ងៃទាំងយប់​។​
​រថយន្តក្រុង​លែង​ដឹក​អ្នកដំណើរ​បែរ​មក​ដឹក​ទំនិញ​គេច​ពន្ធ រថយន្ត​កាមរី​ដឹក​រហូតដល់​ដាក់​លើដំបូល រថយន្ត​ថា​ន់​ត្រា​កាន់តែ​កើន​ចំនួន​ជាង​មុន​ព្រោះ​សប្បាយ​ក្នុងការ​ដឹកទំនិញ​ទាំងនេះ ហើយ​សមត្ថកិច្ច​ជំនាញ​មិន​ដែល​ធ្វើ​ការបង្ក្រាប​ឡើយ លុះ​មាន​ការបង្ក្រាប​គឺ​បង្ក្រាប​ក្នុងន័យ​គោះ​ទឹក​បង្អើល​អោយ​ត្រី​រត់រ​កលប ឬ​និយាយ​បាន​ទៀត​ថា​អោយ​ត្រី​ស្គាល់​លប​តែប៉ុណ្ណោះ​។​
​ជាក់ស្តែង​ការឃាត់​ចាប់​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ អ៊ិច​ស្ព្រេ​ស មួយ​គ្រឿង​ដឹក​ទំនិញ​គេច​ពន្ធ​ខុសច្បាប់​ដែល​ត្រូវ​គេ​ប៉ាន់ប្រមាណ​ថា​មាន​តម្លៃ​រាប់​មុឺន​ដុល្លា​របស់​គយ​ចល័ត ប្រចាំ​សាលា​ក្រហម ស្រុក​អូរជ្រៅ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ​ក្រុម​គយ មាន​ចេតនា​លាក់លៀម​ក្រុម​អ្នក​យក​ពត៌មាន​ព្រមទាំង​បាន​ដេញ​មិនអោយ​ថតរូប​យូរ​ពេក​ទេ​ពេល​កំពុង​រើ​និង​មិន​អោយ​នៅ​យូរ​ដើម្បី​ទុកពេល​អោយ​ម្ចាស់​រថយន្តក្រុង ម្ចាស់​ទំនិញ​ចូលខ្លួន​ទៅ​ចរចារ ព្រោះ​ក្រោយពី​ក្រុម​អ្នក​យក​ពត៌មាន​ចាកចេញ​រថយន្ត​ក្រុង​ដែល​ដឹក​ទំនិញ​គេច​ពន្ធ​នោះ​ក៏​ត្រូវបាន​ដោះលែង​ដែរ​។​
​ការដោះលែង​នេះ​លោក ឆែ សុធា បាន​យក​លេស​ដោយ​ប្រាប់​តាម​ទូរ​សព្ទ័​ថា​គឺ​កុំ​អោយ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ។
​ជុំវិញ​ការចាប់​ទំនិញ​ហើយ​ដោះលែង​រថយន្ត​ជា​មធ្យោបាយ​ដោយ​ស្ងាត់ៗ​និង​ការ​មិន​បង្ហាញ​ចំនួន​ជាក់លាក់​នៃ​ទំនិញ​ដល់​អ្នក​យក​ពត៌មាន​ព្រមទាំង​ការ​រុញ​ដាក់​គ្នា​របស់​ក្រុមមន្ត្រី​គយ ពិសេស​មិន​អោយ​អ្នកកាសែត​នៅ​យូរ​ក្នុង​កុងត្រូល​ខ្លួន​ដែល​បង្ក​ដល់​ការប៉ះពាល់​ដល់​អ្នក​ចូល​មក​បង់​លុយ​នោះ បានធ្វើអោយ​មហាជន​មាន​ការប្រៀបធៀប​ថា ការដក​ស្កា​ចេញ​ហើយ​ដាក់​សំពោច គឺ​វា​ខូច​ដូច​តែ​គ្នា​ព្រោះ​សត្វ​ទាំងពី​នេះ​វា​សុទ្ធ​តែ​ចេះ​ស៊ី​មាន់ ហើយ​អ្វី​ដែល​មេ​គយ​ថ្មី​និង​ក្រុម​ការងារ​លោក​កំពុង​ព្យាយាម​លាក់បាំង​អ្នកយកព័ត៌មាន​នេះ​ប្រហែលជា​សំរុក​ប្រមូលយក​ដើម​ខ្លះ​សិន​៕

12400727_884139205039784_5783413878026966133_n 12439256_884139248373113_7409364119463727957_n 12549135_884139235039781_664258887740440575_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya