ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ម៉ឹង យូ​ឡេង និង លោក​ជួរ ឈុន​ឡេង ដាក់​ប៉ុស្តិ៍​ជជុះ​ថ្លឹង​ឡាន ទាំង​យប់​ទាំង​ថ្ងៃ​ ​

លោក ម៉ឹង យូ​ឡេង និង លោក​ជួរ ឈុន​ឡេង ដាក់​ប៉ុស្តិ៍​ជជុះ​ថ្លឹង​ឡាន ទាំង​យប់​ទាំង​ថ្ងៃ​ ​

កណ្តាល​៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ​ដឺង ថា លោក ម៉ឹង យូ​ឡេង​ប្រធាន​មន្ទីរ​សាធារណការ ខេត្ត​កណ្តាល បាន​ឃុបឃិត​ជាមួយ​លោក ជួរ ឈុន​ឡេង​ដែល​ជា​អនុប្រធាន​មន្ទីរ ឲ្យ​បក្ខពួក​របស់​ខ្លួន​បង្កើត​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​តាម​ដងផ្លូវ​មួយចំនួន​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។​ប្រភព​ដដែល​បាន​បន្តថា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រុម​មន្ត្រី​ខិលខូច​ខាងលើ បាន​ដាក់ពង្រាយ កម្លាំង​ចល័ត​គ្រប់​ច្រកល្ហក តាម​ឃាត់​រថយន្ត​ដឹក​ថ្ម​ក្រួស​ខ្សាច់ និង​រថយន្ត​ដឹកទំនិញ មិន​ឲ្យ​រួច​មួយ​គ្រឿង​នោះ​ទេ​។  ម្ចាស់​រថយន្ត​ម្នាក់​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ថ្ម និង​ដឹក​ដីខ្សាច់​ដែល​ឆ្លងកាត់​ជញ្ជីង​នោះ ត្រូវ​បង់លុយ​ចាប់ពី ២​ម៉ឺន​រៀល រហូត​ទៅ​ដល់​១០​ម៉ឺន​រៀល ក្នុង​មួយ​គ្រឿង​ដូច្នេះ​ក្រុម​ជញ្ជីង​អាច​ប្រមូលប្រាក់​ក្នុង​មួយថ្ងៃៗ​បាន​រាប់​លាន​រៀល​។​
​ម្ចាស់​រថយន្ត​ធ្វើ​ដំណើរ​និង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​នៅលើ​ផ្លូវជាតិ​លេខ​៣​បាន​រាយការណ៍​មក​ថា​ភាពអនាធិបតេយ្យ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣​តាំងពី​ឆ្នាំ​២០១៥​មក​ដោយសារ​តែ​មន្ត្រី​ខិលខូច​មួយចំនួន​បំពេញ​ការងារ​មិន​ត្រឹមត្រូវ​។​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រុមមន្ត្រី​គ្រប់គ្រង​ប៉ុស្តិ៍​ថ្លឹង​រថយន្ត​បំពេញ​ការងារ​មិន​ត្រូវ​តាម​ជំនាញ​របស់​ខ្លួន​ទេ​ដោយ​ពួកគេ​ខំប្រឹង​ប្រមូល​លុយ​ក្រៅ​ផ្លូវ​ច្បាប់​ឲ្យបាន​ច្រើន​តែ​មិន​បាន​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើ​ចំណុះ​ឡើយ​។​
ម្ចាស់​រថយន្ត​ធ្វើ​ដំណើរ​និង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​នៅលើ​ផ្លូវជាតិ​លេខ​៣​បានបញ្ជាក់​ថា​ក្រុម​ការងារ​ដាក់​ប៉ុស្តិ៍​ជជុះ នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ជា​មន្ត្រី​ក្រសួង​និង​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តកណ្តាល​រួមសហការ​ជាមួយ​មន្ត្រី​សាលាខេត្ត​កណ្តាល​បង្កើត​ជា​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ដើម្បី​ផាកពិន័យ​តែ​តាម​ការសង្កេត​ជាក់ស្តែង​មិនដែល​ឃើញ​មន្ត្រី​ទាំងនោះ ធ្វើការ​ពិនិត្យ​និង​ថ្លឹង​រថយន្ត​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នោះទេ​គឺ​គ្រាន់តែ​បញ្ជា​ឲ្យ​រថយន្ត​ឈប់​ចូល​ទៅ​បង់លុយ​គឺ​ចប់​៕
WAT-0601151

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya