ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » ទូក​ធំៗ​និង​ឡាន​ដឹកឈើ​ខ្នាត​យក្ស​របស់​ឈ្មួញ​យួន​ឈ្មោះ​យាយ ព្រឿង សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​មិន​ហ៊ាន​បង្ក្រាប​ ​

ទូក​ធំៗ​និង​ឡាន​ដឹកឈើ​ខ្នាត​យក្ស​របស់​ឈ្មួញ​យួន​ឈ្មោះ​យាយ ព្រឿង សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​មិន​ហ៊ាន​បង្ក្រាប​ ​

ស្ទឹងត្រែង​៖ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានឲ្យដឹង​ថា​ឈ្មួញ​យួន​ឈ្មោះ​យាយ ព្រឿង មាន​ខ្នងបង្អែក​យ៉ាង​រឹងមាំ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ដូច្នេះ​សមត្ថកិច្ច តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​ហើយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​និង ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​មួយចំនួន​ក៏​អាច​ទទួលបាន​ផលប្រយោជន៍ ដែរ​។​ប្រភព​ពី​សកម្មជន​ការពារ​ព្រៃឈើ​បានឲ្យដឹង​ថា​សព្វថ្ងៃនេះ​យាយ ព្រឿង​បាន​ប្រើ​ទូក​ប្រមាណ​១០​គ្រឿង​សម្រាប់​ដឹកឈើ​ធ្នង់​ពី​ឃុំ​ស្ដៅ​ស្រុក សេ​សាន ចូល​មក​ក្រុង​ស្ទឹងត្រែង​យ៉ាង​សុខ​ស្រួល​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ​។ បើទោះបី​យាយ​ព្រឿង​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​ប៉ុន្តែ​ឈ្មួញ​យួន​រូបនេះ មាន​ដៃជើង​ជាច្រើន​នាក់​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល និង​អ្នកកាសែត​ជួយ​ការពារ​មុខរបរ​ខុស​ច្បាប់​របស់​ខ្លួន​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ដែល​ហ៊ាន បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​របស់​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង នោះទេ ដោយសារតែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។​ហេតុនេះហើយ​ទើប​យាយ ព្រឿង​ក្លាយទៅជា​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ពី​ស្រុក​នានា​តាម​ទូក​និង​តាម រថយន្ត​ចូល​ក្រុង​ស្ទឹងត្រែង​យ៉ាង​រលូន​ជាពិសេស​យកទៅ​ស្តុក​ទុក​ក្នុង​រោង សិប្បកម្ម​មួយ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​។ លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​យាយ​ព្រឿង​ទើប​ឈ្មួញ​យួន រូប​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​
ឥឡូវ​នេះ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង​និង​ស្រុក​សេ សាន ខេត្ត​ស្ទឹងត្រែង បានឲ្យដឹង​ថា​មាន​កូន​ជឹង​របស់​យា​យ​ព្រឿង​ជាច្រើន​នាក់​ចាំ​ប្រមូល​ទិញ​ឈើ​ពី ប្រជាពលរដ្ឋ​ហើយ​យក​ទៅ​ស្តុក​ទុក​តាម​មាត់​ទន្លេ​ជា​ច្រើន​កន្លែង​មុន​ពេល​ដឹក តាម​ទូក​ប្រមាណ​១០​គ្រឿង​ចូល​ទៅ​ក្រុង​ស្ទឹងត្រែង​។​នៅពេល​ប្រមូល​ឈើ​ដាក់ ក្នុង​ឃ្លាំង​នៅ​ជិត​ខារ៉ាអូខេ​ពិភពថ្មី​ក្រុង​ស្ទឹងត្រែង បាន​គ្រប់​ចំនួន​ទើប​យាយ​ព្រឿង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន ដោយ​ឆ្លងកាត់​ខេត្ត​ក្រចេះ​និង​ខេត្ត​ត្បូងឃ្មុំ​។ បញ្ហា​នេះ លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ផង​ដែរ​ព្រោះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង​គឺជា​អ្នក​បណ្ដោយ​ឲ្យ​ឈ្មួញ យួន​ឈ្មោះ​យាយ​ព្រឿង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕
KA-09-01-2016-01

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya