ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » នៅ​ខេត្ត​កំពង់ស្ពឺ កម្មករ​ជាង ៣០០​នាក់ នៅ​មុខ​តុលាការ សុំ​ដោះលែង មន្ត្រី​សហជីព ៥​រូប ​

នៅ​ខេត្ត​កំពង់ស្ពឺ កម្មករ​ជាង ៣០០​នាក់ នៅ​មុខ​តុលាការ សុំ​ដោះលែង មន្ត្រី​សហជីព ៥​រូប ​

កំពង់ស្ពឺ​៖ នៅ​ម៉ោង ប្រមាណ​ជា ១០​ព្រឹក ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦ នេះ បាន​នាំគ្នា​អុជ​ធូប​បួងសួង នៅមុខ​សាលាដំបូង​ខេត្ត ដើម្បី​បន់ស្រន់​សុំឲ្យ តុលា​ការដោះលែង​មន្ត្រី សហជីព​ទាំង ៥​រូប ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងករណី​ផ្ទុះ​ហិង្សា ជាមួយ​សមត្ថកិច្ច និង​សហជីព​កាង​រោងចក្រ កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​។ កម្មករ​-​កម្មការិនី កំពុង​ដុត​ធូប​បន់ស្រន់ សុំឲ្យ​មាន​ការដោះលែង​មន្ត្រី សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន ដោយ​គ្មាន​កំហុស និង​សុំ​ឲ្យ​ទេវតា បរាមុខ​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​ជនល្មើស មិន​បាន​បែរជា​មក​ចាប់ ជន​គ្មាន​កំហុស​ទៅ​វិញ​។​
​លោក ទួន សា​រ៉ែ​ន បាន​លើកឡើង​ថា “​ខ្ញុំ​គិតថា វា​អយុត្តិធម៌​ណាស់​សម្រាប់​បងប្អូន កម្មករ​ដែល​ខាង​បង​សមត្ថកិច្ច​បាន​ឈរ ឱបដៃ​សើច​មើល ក្រុម​ជនពាល​កាង ផលប្រយោជន៍​រោងចក្រ វាយដំ​ទៅលើ​កម្មករ និង​មន្ត្រី​សហជីព ដែល​ខ្លួន មាន​ភារកិច្ច​ក្នុង​ការថែរក្សា សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​
​ក្រោយ​មាន​ការដើរ​ដង្ហែ​ក្បួន របស់​កម្មករ​នៅ​មុខ សាលាដំបូង​ខេត្ត ខណៈ​នេះ​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ បានអនុញ្ញាត​ឲ្យ​តំណាង​កម្មករ និង​សហជីព​ចំនួន ១០​រូប​ជួបចរចា​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​៕

926

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya